Connect with us

ព័ត៌មានអន្ដរជាតិ

តួកគី វាយប្រហារសងសឹកក្រុមឧទ្ទាមឃើដ ក្រោយការបំផ្ទុះគ្រាប់បែក អគាររដ្ឋាភិបាល

បានផុស

នៅ

ប្រទេសតួកគី បានបើកការវាយប្រហារតាមអាកាស ជាច្រើនលើក លើក្រុមឧទ្ទាមឃើដ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់, ប៉ុន្មានម៉ោងបន្ទាប់ពីការបំផ្ទុះអត្តឃាត វាយប្រហារក្រសួងមហាផ្ទៃ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីរដ្ឋាភិបាលតួកគី, គោលដៅចំនួន២០ត្រូវបានកម្ទេច ហើយពួកសកម្មប្រយុទ្ធជាច្រើនមកពីក្រុមឧទ្ទាម PKK ត្រូវបានសម្លាប់។

ក្រសួងការពារជាតិតួកគីនិយាយថា ការវាយប្រហារតាមអាកាស គឺបានកំណត់គោលដៅរូងភ្នំ ឃ្លាំង និងលេណដ្ឋានដែលប្រើប្រាស់ដោយ PKK។

(រូបថត៖ AP)

ការវាយប្រហារនេះកើតឡើង បន្ទាប់ពី PKK និយាយថា ការបំផ្ទុះគ្រាប់បែកកាលពីព្រឹកថ្ងៃអាទិត្យទី១ខែតុលា នៅក្នុងរដ្ឋធានីអង់ការ៉ា គឺជាស្នាដៃរបស់ក្រុមដែលមានទំនាក់ទំនងជាមួយពួកគេ។

សូមបញ្ជាក់ គណបក្សពលករឃើដ ត្រូវបានចាត់ទុកថាជាក្រុមភេរវកម្មនៅក្នុងប្រទេសតួកគី សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

(រូបថត៖ BBC)

PKK ត្រូវបានបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយចាប់ផ្តើមការតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលតួកគីក្នុងឆ្នាំ១៩៨៤ ដោយចង់បំបែករដ្ឋឃើដឯករាជ្យមួយ ក្នុងប្រទេសតួកគី។

នៅទសវត្សរ៍ឆ្នាំ១៩៩០, PKK បានចាប់ផ្តើមធ្វើយុទ្ធនាការទាមទាររដ្ឋឯករាជ្យឡើងវិញ ដោយអំពាវនាវសុំស្វ័យភាពបន្ថែមទៀតសម្រាប់ជនជាតិឃឺដ។ មនុស្សជាង៤០០០០នាក់ បានស្លាប់នៅក្នុងជម្លោះនោះ។

ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ បន្ទាប់​ពី​បទ​ឈប់​បាញ់​រយៈពេល​ពីរ​ឆ្នាំ​ត្រូវ​បាន​បញ្ចប់​ក្នុង​ខែ​កក្កដាឆ្នាំ​២០១៥៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទីបំផុត តួកគី យល់ព្រមឲ្យស៊ុយអែត ចូល ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម