Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត តួកគី យល់ព្រមឲ្យស៊ុយអែត ចូល ណាតូ

បានផុស

នៅ

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការណាតូ បានបើកផ្លូវឲ្យស៊ុយអែត ចូលរួមជាមួយខ្លួន ដោយការបញ្ចុះបញ្ចូលប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ឲ្យឈប់ជំទាស់ចំពោះការប៉ុនប៉ងក្លាយជាសមាជិកភាពរបស់ទីក្រុងស្តុកខុល ទៀតទៅ។

អគ្គលេខាធិការណាតូ លោក Jens Stoltenberg បានបញ្ជាក់ បន្ទាប់ពីកិច្ចប្រជុំរវាងលោក Erdogan និងនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson កាលពីថ្ងៃចន្ទទី១០ខែកក្កដា នៅទីក្រុងវីលនីញូស នៃប្រទេសលីទុយអានី ថា “មេដឹកនាំតួកគី បានយល់ព្រមគាំទ្រពាក្យសុំរបស់ប្រទេសស៊ុយអែត ហើយបញ្ជូនសំណើនេះ ទៅសមាជិកសភាទីក្រុងអង់ការ៉ា ដើម្បីធ្វើសច្ចាប័ន។ ​នេះគឺ​ជា​ជំហាន​ប្រវត្តិសាស្ត្រ​មួយ​ ដែល​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​ណាតូ​ទាំង​អស់​កាន់​តែ​រឹងមាំ​ និង​មាន​សុវត្ថិភាព​”។

កាលពីមុន តួកគី បានប្រើប្រាស់អំណាចវេតូរបស់ខ្លួនលើសមាជិភាពរបស់ស៊ុយអែត​ ជុំវិញក្តីព្រួយបារម្ភថា ស៊ុយអែតមិនបានធ្វើគ្រប់គ្រាន់ដើម្បីជួយបង្ក្រាបលើអង្គការភេរវករ ដែលគាំទ្រជនជាតិឃើដ។

ពេលនេះ លោក Stoltenberg និយាយថា លោក Erdogan និង Kristersson បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីដោះស្រាយកង្វល់សន្តិសុខស្របច្បាប់ របស់ទីក្រុងអង់ការ៉ា។ ជាផ្នែកមួយនៃដំណើរការនោះ ប្រទេសស៊ុយអែតបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន ផ្លាស់ប្តូរច្បាប់ ពង្រីកប្រតិបត្តិការប្រឆាំងភេរវកម្មយ៉ាងសំខាន់លើគណបក្សពលករឃឺដ (PKK) និងចាប់ផ្តើមការនាំចេញអាវុធរបស់ខ្លួនទៅកាន់ប្រទេសតួកគីសាជាថ្មី។

គួរបញ្ជាក់ឡើងវិញ, ស៊ុយអែត និងប្រទេសជិតខាងហ្វាំងឡង់ បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំមុន ដោយបោះបង់ចោលនូវប្រពៃណីនៃអព្យាក្រឹតភាពយោធាដ៏យូរលង់របស់ពួកគេ ជុំវិញការភ័យខ្លាចពាក់ព័ន្ធជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ប្រទេសហ្វាំងឡង់ ត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងសម្ព័ន្ធភាពនេះក្នុងខែមេសា ប៉ុន្តែតួកគី បានរារាំងពាក្យសុំរបស់ស៊ុយអែត បន្ទាប់ពីចោទប្រកាន់ប្រទេសនេះ ថាបានផ្តល់ជម្រកដល់ក្រុមភេរវករឃើដ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រមុខណាតូ នឹងទៅ តួកគី ដើម្បីបញ្ចុះបញ្ចូលឲ្យផ្ដល់សច្ចាប័នលើ ស៊ុយអែត ចូលជាសមាជិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម