Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានសភា អាមេរិក បង្ហាញទំនុកចិត្តថា រដ្ឋាភិបាលសហព័ន្ធនឹងចៀសផុត​ពីការបិទនៅខែក្រោយ

បានផុស

នៅ

ប្រធានសភាអាមេរិកលោក Kevin McCarthy កាលពីថ្ងៃអាទិត្យបានបង្ហាញពីទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងចៀសផុតការបិទរដ្ឋាភិបាលសហព័ន្ធនៅក្នុងខែវិច្ឆិកា នៅពេលដែលច្បាប់ផ្តល់មូលនិធិរយៈពេលខ្លីផុតកំណត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលអ្នកសារព័ត៌មានសួរថាតើសហរដ្ឋអាមេរិកនឹងប្រឈមមុខការបិទរដ្ឋាភិបាលសហព័ន្ធមួយផ្សេងទៀតនៅថ្ងៃទី១៧ ខែវិច្ឆិកា ក្រោយច្បាប់ផ្តល់មូលនិធិបណ្តោះអាសន្នត្រូវផុតកំណត់ដែរឬក៏យ៉ាងណា, លោក McCarthy បានប្រាប់សារព័ត៌មាន CBS ថា “ទេ វាមិនអាចទៅរួចទេ ពីព្រោះសភាកំពុងធ្វើការងារលើបញ្ហានេះ” ។

ទោះយ៉ាងណា លោក McCarthy បានចោទប្រកាន់ព្រឹទ្ធសភាថា មិនបានធ្វើ “រឿងមួយ” ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលសហព័ន្ធដែលអាចកើតមាន ខណៈក្នុងពេលជាមួយគ្នានោះ ប្រធានសភារូបនេះក៏បានបង្ហាញឆន្ទៈក្នុងការពិភាក្សាអំពីបញ្ហានេះជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ផងដែរ ។

កាលពីថ្ងៃសៅរ៍ រដ្ឋសភាអាមេរិកបានអនុម័តច្បាប់ចំណាយរយៈពេលខ្លី ដើម្បីបន្តដង្ហើមរដ្ឋាភិបាលសហរដ្ឋអាមេរិករយៈពេល ៤៥ ថ្ងៃទៀត ដែលក្រោយមកត្រូវបានអនុម័តដោយព្រឹទ្ធសភា និងចុះហត្ថលេខាលើច្បាប់នេះដោយលោក Joe Biden ផងដែរ ។

ស្របពេលជាមួយគ្នានេះ សមាជិករដ្ឋសភាចំនួន ៣៣៥ នាក់ក៏បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះផងដែរ ហើយភាគច្រើនគឺជាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ខណៈលោក Biden ធ្លាប់បានព្រមានហើយថា ការបិទរដ្ឋាភិបាលសហព័ន្ធ អាចបង្កការរងទុក្ខធំធេង រួមទាំងការបាត់បង់អត្ថប្រយោជន៍អាហារយ៉ាងឆាប់រហ័សសម្រាប់ស្ត្រីដែលមានប្រាក់ចំណូលទាប និងកុមារដល់ទៅជិត ៧ លាននាក់ឯណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ញូវយ៉ក បន្តដាក់ក្រុង ក្នុងភាពអាសន្នដល់ចុងសប្តាហ៍ ដោយសារទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម