ព័ត៌មានអន្ដរជាតិ
ញូវយ៉ក បន្តដាក់ក្រុង ក្នុងភាពអាសន្នដល់ចុងសប្តាហ៍ ដោយសារទឹកជំនន់
ច្បាប់ដាក់ទីក្រុងញូវយ៉កក្នុងភាពមានអាសន្ន ដែលអនុញ្ញាតឲ្យមានការដឹកជញ្ជូន ឬបែងចែកធនធានលឿនជាងមុន ដើម្បីដោះស្រាយវិបត្តិទឹកជំនន់ នឹងបន្តរយៈពេល ៦ ថ្ងៃទៀត។

ស្របពេលជាមួយគ្នានោះ អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul បានព្រមានកាលពីថ្ងៃអាទិត្យទី១ខែតុលាថា ភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យមានទឹកជំនន់ភ្លាមៗ នៅក្នុងទីក្រុង គឺឆ្លុះបញ្ចាំងពី “ភាពធម្មតាថ្មី” ដោយសារតែឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ។
ភ្លៀងធ្លាក់ បានឈានដល់កម្រិត២០សង់ទីម៉ែត្រ នៅផ្នែកខ្លះនៃទីក្រុង ដែលមានប្រជាជនច្រើនជាងគេរបស់សហរដ្ឋអាមេរិកមួយនេះ។

ថ្វីបើហានិភ័យនៃទឹកជំនន់ក្នុងទីក្រុង បានស្រកចុះពាក់កណ្តាលហើយក៏ដោយ ប៉ុន្តែមន្ទីរពេទ្យមួយនៅសង្កាត់ Brooklyn បាននិយាយថា ខ្លួនបានជម្លៀសអ្នកជំងឺ និងបុគ្គលិកទាំងអស់ បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនី។

ភ្លៀងធ្លាក់ខ្លាំង បានប្រែក្លាយផ្លូវមួយចំនួនទៅជាទន្លេ ដោយជាប់គាំងឡានក្រុង និងរថយន្តនានា ជាច្រើនម៉ោង ហើយបង្ខំឲ្យផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើងធ្វើដំណើរមួយចំនួន ត្រូវបិទ។ ជើងហោះហើរក៏ត្រូវពន្យារពេល ឬលុបចោលផងដែរ ខណៈស្ថានីយមួយនៅអាកាសយានដ្ឋាន LaGuardia ត្រូវជម្លៀសមនុស្សចេញ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួស ក្នុងគ្រោះធម្មជាតិនេះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


