ព័ត៌មានអន្ដរជាតិ
បារាំងបដិសេធការរាតត្បាតនៃសត្វសង្កើច ប៉ុន្តែប្រើឆ្កែហិតក្លិនធ្វើការ
រដ្ឋមន្ត្រីដឹកជញ្ជូនបារាំងបាននិយាយកាលពីថ្ងៃពុធ ទី៤ ខែតុលា ថា សត្វឆ្កែហិតក្លិននឹងជួយត្រួតពិនិត្យរថភ្លើង រកសត្វសង្កើច បន្ទាប់ពីមានរបាយការណ៍ជាច្រើនអំពីការរាតត្បាត ប៉ុន្តែមកដល់ពេលនេះមិនទាន់រកឃើញសង្កើចមួយក្បាលទេ ។:max_bytes(150000):strip_icc()/GettyImages-498771439-d6a15288d1d2478798f55e0f8d40ffe1.jpg)
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Clement Beaune បានឲ្យដឹងថា អ្នកដំណើរប្រហែល ១០ នាក់បានរាយការណ៍អំពីសត្វសង្កើចនៅប្រតិបត្តិករដឹកជញ្ជូនសាធារណៈប៉ារីស RATP និង ៣៧ នាក់ទៀតនៅប្រតិបត្តិករផ្លូវដែក SNCF ។
លោក Beaune មានប្រសាសន៍ថា “នៅពេលមានបញ្ហា ដោះស្រាយវាទៅ យើងមិនបដិសេធទេ ។ មិនមានការរាតត្បាតនៃសត្វសង្កើចនៅតាមមធ្យោបាយដឹកជញ្ជូនសាធារណៈទេ ។”

ជាក់ស្ដែងរដ្ឋាភិបាលព្រួយបារម្ភជាខ្លាំងអំពីផលប៉ះពាល់លើវិស័យទេសចរណ៍ និងកីឡាអូឡាំពិកទីក្រុងប៉ារីសដែលនឹងធ្វើឡើងឆាប់ៗនេះ ដោយសារការផ្សព្វផ្សាយរូបភាពសត្វសង្កើចតាមមធ្យោបាយដឹកជញ្ជូនសាធារណៈលើបណ្ដាញសង្គម ។

លោក Beaune បាននិយាយថា “ប្រតិបត្តិករដឹកជញ្ជូនសាធារណៈរបស់បារាំងទាំងអស់នឹងជំរុញនីតិវិធីសុខភាពជាទូទៅ និងការប្រយុទ្ធប្រឆាំងនឹងសត្វសង្កើច ជាពិសេសរួមដៃជាមួយក្រុមឆ្កែហិតក្លិន ដែលជាមធ្យោបាយរកសត្វល្អិតដ៏មានប្រសិទ្ធភាពបំផុត” ។ លោកបានបន្ថែមថា រៀងរាល់បីខែម្តង ទិន្នន័យរបាយការណ៍សត្វសង្កើចនឹងត្រូវបានចុះផ្សាយ រួមទាំងការឆ្លងផងដែរ ។

លើសពីនោះ លោក Beaune ក៏មានគម្រោងជួបជាមួយក្រុមហ៊ុនគ្រប់គ្រងសត្វល្អិត និងមានបំណងរៀបចំសន្និសីទអំពីដំណោះស្រាយចំពោះបញ្ហាដែលអាចកើតមាននៅចុងខែតុលាទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប្រជាជនបារាំង កំពុងភិតភ័យចំពោះការរាតត្បាតនៃសត្វសង្កើច
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


