ព័ត៌មានអន្ដរជាតិ
លោក ពូទីន ឲ្យភាគីជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន ធ្វើយ៉ាងណាបន្ថយផលប៉ះពាល់ដល់ជនស៊ីវិលមកនៅត្រឹមសូន្យ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia Al-Sudani ថា គ្រប់ភាគីទាំងអស់ក្នុងជម្លោះនៅអ៊ីស្រាអែលគួរតែខិតខំបញ្ចៀស ឬកាត់បន្ថយផលប៉ះពាល់ទៅដល់ជនស៊ីវិលឲ្យមកនៅត្រឹមសូន្យ ។

លោក ពូទីន បានលើកឡើងថា “ក្នុងកាលៈទេសៈណាក៏ដោយ ហើយមិនថាមានរឿងអ្វីកើតឡើងនៅទីនោះឡើយ គោលជំហររបស់រុស្ស៊ី និងអ៊ីរ៉ាក់ គឺការខូចខាត ក៏ដូចជាផលប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិល គួរតែត្រូវបានបញ្ចៀស និងកាត់បន្ថយមកនៅត្រឹមសូន្យ ហើយយើងសូមអំពាវនាវដល់ភាគីជម្លោះទាំងអស់ត្រូវតែធ្វើដូច្នេះ” ។
ការលើកឡើងរបស់លោក ពូទីន ត្រូវបានគេមើលឃើញថា កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនបានប្រកាសពីការត្រៀមខ្លួនក្នុងការពិភាក្សាអំពីបទឈប់បាញ់ជាមួយអ៊ីស្រាអែល ប៉ុន្តែមិនមានបំណងចរចាអំពីជោគវាសនារបស់ចំណាប់ខ្មាំងនោះទេ ស្របពេលដែលការប្រយុទ្ធគ្នានៅតែបន្តកើតមានឡើង ។

ទន្ទឹមនោះ ជនបរទេសរាប់សិបនាក់ត្រូវបានសម្លាប់ រងរបួស ឬចាប់ជាចំណាប់ខ្មាំង ក្នុងអំឡុងការវាយលុកមិនធ្លាប់មានពីមុនពីសំណាក់ក្រុមប៉ាឡេស្ទីនហាម៉ាស់មកលើប្រទេសអ៊ីស្រាអែល ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែល ខណៈ ១៥០ នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែលដែលផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា បានសម្លាប់មនុស្សដល់ ៣,០០០ នាក់ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនោះ ក៏មានពលរដ្ឋរុស្ស៊ីចំនួន ៤ នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក ពូទីន បន្ទោសអាមេរិក ចំពោះសង្គ្រាម អ៊ីស្រាអែល-ប៉ាឡេស្ទីន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


