ព័ត៌មានអន្ដរជាតិ
តើមូលហេតុអ្វីខ្លះទើប ក្រុមហាម៉ាស់ បើកការវាយប្រហារមិនធ្លាប់មានលើ អ៊ីស្រាអែល?
ក្រុមប្រដាប់អាវុធហាម៉ាស់បានបើកការវាយប្រហារយ៉ាងសន្ធាប់មិនធ្លាប់មានទាល់តែសោះទាំងផ្លូវអាកាស ផ្លូវគោក ផ្លូវទឹកទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ខណៈការវាយឆ្មក់ទាំងនោះមានអ្នកដឹងតិចតួចប៉ុណ្ណោះអំពីដើមចម ក៏ដូចជាមូលហេតុពិតប្រាកដ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Ali Barakeh បានប្រាប់សារព័ត៌មាន AP ថា ហេតុផលចម្បងសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាស់ គឺដោយសារតែសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅលើវិហារឥស្លាម Al-Aqsa នៅកណ្ដាលទីក្រុងហ្សេរុយសាឡឹម និងការដាក់សម្ពាធលើអ្នកទោសប៉ាឡេស្ទីននៅក្នុងប្រទេសអ៊ីស្រាអែល ។
លោក Barakeh បាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះសកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាម Al-Aqsa នៅតំបន់ Temple Mount នៃក្រុងយេរូសាឡឹម ។ ម្យ៉ាងទៀត ការគុំគួននេះក៏កើនមានឡើង ចាប់តាំងពីឆ្នាំ ២០១៤ ផងដែរ នៅពេលដែលអ៊ីស្រាអែលបើកប្រតិបត្តិការលើជ្រោយហ្គាហ្សាដែលប៉ាឡេស្ទីនអះអាងថាជាទឹកដីរបស់ខ្លួន ។

បន្ទាប់ពីកំហឹងនេះហើយ ក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីន បានធ្វើការបណ្ដុះបណ្ដាលអ្នកប្រយុទ្ធរបស់ខ្លួន ហើយថែមទាំងផលិតគ្រាប់រ៉ុកកែតដោយខ្លួនឯងផងដែរដើម្បីទុកសម្រាប់វាយប្រហារមកលើអ៊ីស្រាអែល ហើយចាប់ពីពេលនោះមក ជម្លោះប្រដាប់អាវុធមួយនេះកាន់រីកធំឡើងៗ រហូតដល់ផ្ទុះការវាយប្រហារមិនធ្លាប់មានពីមុនមកបែបនេះ ។
ម្យ៉ាងទៀត ក្រុមហាម៉ាស់គ្រោងនឹងប្រើប្រាស់ជនជាតិអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួន សម្រាប់ការចរចាជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅក្នុងសហរដ្ឋអាមេរិក និងជនជាតិអារ៉ាប់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ។

អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Ali Barakeh បានប្រាប់សារព័ត៌មាន AP ទៀតថា “មានជនជាតិប៉ាឡេស្ទីនត្រូវបានឃុំខ្លួននៅអាមេរិក ក្រោមការចោទប្រកាន់ពីបទផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស់ ដូច្នេះយើងនឹងស្នើសុំឲ្យដោះលែងពួកគេ ជាពិសេសក្រុមហាម៉ាស់នឹងស្វែងរកការដោះលែងជនជាតិអារ៉ាប់ទាំងអស់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែលដែលផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា បានសម្លាប់មនុស្សជាង ៣,៦០០ នាក់ និងមានអ្នករងរបួសរាប់ពាន់នាក់ផងដែរ ខណៈជនបរទេសរាប់សិបនាក់ត្រូវបានសម្លាប់ រងរបួស ឬចាប់ជាចំណាប់ខ្មាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អ៊ីស្រាអែល បញ្ជូនរថក្រោះទៅតំបន់ហ្គាហ្សាមុនការវាយប្រហារពេញបន្ទុកកើតឡើង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


