ព័ត៌មានអន្ដរជាតិ
ជនជាតិអ៊ីស្រាអែលនៅថៃសុខចិត្តវិលត្រឡប់ទៅមាតុប្រទេសវិញ ក្រោយសង្គ្រាមផ្ទុះឡើង
ប្រភពព័ត៌មានបានឱ្យដឹងថា (Chabad House) គឺជាកន្លែងជួបជុំរបស់ជនជាតិ (ញីវ) ដែលធ្វើដំណើរមកទេសចរណ៍ក្នុងប្រទេសថៃ និងប្រទេសអាស៊ីអាគ្នេយ៍ ដែលពោរពេញដោយភ្ញៀវទេសចរបរទេស បានទទួលស្វាគមន៍ប្រជាជនអ៊ីស្រាអែលដែលមករស់នៅប្រទេសថៃអស់រយៈពេលជិត ៣ទសវត្សរ៍មកហើយ។ ប៉ុន្តែក្រោយសង្គ្រាមរវាងអែលជាមួយក្រុមហាម៉ាស់បានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា គេឃើញតំបន់ (Chabad House) បានបើកទទួលស្វាគមន៍ប្រជាជនអ៊ីស្រាអែលដែកមានបំណងវិលត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអែលវិញ ដើម្បីចូលរួមក្នុងសង្គ្រាម។

លោក Rabbi Nechemia Wilhelm នាយក (Chabad House) បាននិយាយថា ការវាយប្រហាររបស់ក្រុមហាម៉ាស់បានធ្វើឱ្យប្រជាជនអ៊ីស្រាអែលជាច្រើននាក់នាំគ្នាមកកាន់ (Chabad House) និងស្នើសុំជំនួយ។
លោក Rabbi Nechemia Wilhelm បាននិយាយថា៖ “ភ្លាមៗបន្ទាប់ពីពួកគេបានដឹងអំពីព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល ពួកគេបាននាំគ្នាជួបជុំនៅទីនេះ (Chabad House) ដើម្បីស្វែងរកមធ្យោបាយត្រឡប់ទៅមាតុប្រទេសវិញ ពីព្រោះពួកគេភាគច្រើន គឺជាទាហានដែលទើបនឹងត្រូវបានរំសាយពីកងទ័ព។ ពួកគេចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ ដើម្បីការពារជនរួមជាតិរបស់ពួកគេ”។

កាលពីថ្ងៃសុក្រកន្លងទៅ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសថៃបានបង្ហោះរូបភាពតាមរយៈបណ្តាញសង្គម Twitter ពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដោយបង្ហាញពីជនជាតិអ៊ីស្រាអែលរាប់រយនាក់បានតម្រង់ជួរគ្នាដើម្បីឡើងយន្តហោះត្រឡប់ទៅមាតុប្រទេសវិញ។
ប្រភពដដែលបន្តថា ចំពោះពលរដ្ឋអ៊ីស្រាអែលទាំងប្រុសទាំងស្រីត្រូវតែចូលបម្រើកងទ័ពនៅអាយុ ១៨ឆ្នាំ។ បុរសអ៊ីស្រាអែលត្រូវតែបម្រើជាតិរយៈពេល ៣២ខែ ចំណែកស្ត្រីអ៊ីស្រាអែលត្រូវតែបម្រើជាតិរយៈពេល ២ឆ្នាំ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ VOA Thai
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


