ព័ត៌មានអន្ដរជាតិ
តើក្រុមហាម៉ាស់ បានលុយពីណា?
រំលឹកកាលពីថ្ងៃទី៧ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១៥០០នាក់ បានសម្រុកចូលតាមរបាំងសន្តិសុខហ្គាហ្សា ដើម្បីបើកការវាយប្រហារលើអ៊ីស្រាអែល។

ពួកគេបានប្រើប្រាស់សព្វាវុធទំនើបៗ បើទោះបីជាតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ គឺជាតំបន់ក្រីក្រ និងមានមនុស្សរស់នៅច្រើន ជាមួយធនធានមានកម្រិត ក៏ដោយ។
ប៉ុន្តែបញ្ហាដែលគួរឲ្យបារម្ភនៅទីនោះគឺថា សព្វាវុធទំនើបៗ មាននៅពេញឃ្លាំងរបស់ក្រុមនេះ ដែលជាក្រុម ត្រូវបានប្រទេសរាប់សិប ចាត់ទុកជាអង្គការភេរវកម្ម។
ដូចនេះ តើក្រុមហាម៉ាស់បានលុយពីណា?
ប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ បានចាត់ទុកក្រុមហាម៉ាស់ ជាអង្គការភេរវកម្ម។
ការចាត់ទុកបែបនេះមានន័យថា ការផ្តល់ជំនួយឬផ្គត់ផ្គង់សម្ភារដល់អង្គការទាំងនោះ រួមទាំងការស្ម័គ្រចិត្តចូលរួមជាមួយពួកគេផងដែរ គឺត្រូវបានចាត់ទុកថាជាសកម្មភាពឧក្រិដ្ឋ។

តាមការចុះផ្សាយរបស់គេហទំព័រ WION បានឲ្យដឹងថា អ៊ីរ៉ង់ ជាប្រទេសដែលគេសន្មត ផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស់ ពោលគឺទីក្រុង តេហេរ៉ង់ ជួយមូលនិធិប្រហែល៧០ភាគរយឯណោះ។ គេក៏សង្ស័យដែរថា អ៊ីរ៉ង់ ជួយទាំងជំនួយយោធាដល់ក្រុមហាម៉ាស់ទៀតផង។
លើសពីនេះ ជនជាតិប៉ាឡេស្ទីននៅបរទេស និងម្ចាស់ជំនួយឯកជននៅទូទាំងពិភពលោកក៏បានផ្តល់មូលនិធិជាច្រើនដល់ចលនាហាម៉ាស់ផងដែរ។
របាយការណ៍ខាងលើអះអាងថា ពួកគេក៏បានទទួលប្រាក់តាមរយៈអង្គការសប្បុរសធម៌ឥស្លាមមួយចំនួននៅលោកខាងលិច តាមរយៈក្រុមសេវាសង្គមដែលគាំទ្រដោយក្រុមហាម៉ាស់ដែរ។

ក្រៅពីអ៊ីរ៉ង់ តួកគីក៏បានគាំទ្រក្រុមហាម៉ាស់ផងដែរ ជាពិសេសបន្ទាប់ពីការឡើងកាន់អំណាចរបស់លោកប្រធានាធិបតី Recep Tayyip Erdogan ក្នុងឆ្នាំ២០០២។
តួកគីត្រូវបានគេចោទប្រកាន់ពីបទផ្តល់ថវិកាដល់ពួកសកម្មប្រយុទ្ធហាម៉ាស់ តាមរយៈជំនួយដែលបង្វែរពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី។ ប៉ុន្តែតួកគីនិយាយថា ខ្លួនគ្រាន់តែគាំទ្រចលនានយោបាយប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ WION
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


