ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អរគុណ កូរ៉េខាងជើង ដែលបានគាំទ្រឥតងាករេចំពោះសង្គ្រាមលើ អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងជើងសម្រាប់ការគាំទ្រសង្គ្រាមរបស់ខ្លួននៅប្រទេសអ៊ុយក្រែន ហើយបានសន្យាថា រដ្ឋាភិបាលទីក្រុងមូស្គូនឹង “គាំទ្រពេញទំហឹង និងសាមគ្គីភាព” សម្រាប់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។
លោក Lavrov បានទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ ទី១៨ ខែតុលា សម្រាប់កិច្ចប្រជុំ ក៏ដូចជាការរៀបចំទុកឲ្យហើយសម្រាប់ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក្រោយបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងដែលមានភាពឯកោផ្នែកនយោបាយជាយូរមកហើយ ។
ថ្លែងនៅឯពិធីទទួលភ្ញៀវដែលរៀបចំឡើងដោយកូរ៉េខាងជើងកាលពីថ្ងៃពុធ លោក Lavrov បាននិយាយថា “ទីក្រុងមូស្គូឲ្យតម្លៃយ៉ាងជ្រាលជ្រៅទៅដល់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងសម្រាប់ការគាំទ្រឥតងាករេសម្រាប់សង្គ្រាមលើអ៊ុយក្រែនដែលរុស្ស៊ីហៅថា “ប្រតិបត្តិការយោធាពិសេស” ។
ទន្ទឹមនោះ ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់លោក Lavrov កើតឡើងត្រឹមតែរយៈពេល ១ ខែប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរដ៏កម្រមួយទៅកាន់ប្រទេសរុស្ស៊ី ហើយក៏បានអញ្ជើញលោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាងវិញផងដែរ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Lavrov បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រុស្ស៊ីមកកាន់កូរ៉េខាងជើងនៅសប្តាហ៍នេះនឹងផ្តល់ “ឱកាសមាស” ដើម្បីពិនិត្យឡើងវិញ ក៏ដូចជារ៉ាយរ៉ាប់ពីជំហានជាក់ស្តែងសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីពេលកន្លងមករវាងមេដឹកនាំទាំងពីរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅស្ងៀមរឿង អ៊ីស្រាអែល វាយប្រហារសម្លាប់ជនស៊ីវិលនៅហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


