ព័ត៌មានអន្ដរជាតិ
ប្រធានរដ្ឋសភាថ្មី អាមេរិក ដាក់ចេញការងារដំបូងផ្ដោតសំខាន់ជួយដល់ អ៊ីស្រាអែល
លោក Mike Johnson បានអំពាវនាវឲ្យមានដំណោះស្រាយគាំទ្រប្រទេសអ៊ីស្រាអែល នៅក្នុងសកម្មភាពការងារដំបូងរបស់លោកក្នុងនាមជាប្រធានរដ្ឋសភាថ្មីរបស់អាមេរិក បន្ទាប់ពីតំណែងមួយនេះទំនេរអស់រយៈពេល ៣ សប្តាហ៍ បង្កឲ្យជាប់គាំងក្នុងការអនុម័តកញ្ចប់ជំនួយនៅវិបត្តិនៅមជ្ឈិមបូព៌ា ។

លោក Johnson មកពីគណបក្សសាធារណរដ្ឋបានលើកឡើងថា “សេចក្ដីព្រាងច្បាប់ទី ១ ដែលខ្ញុំនឹងដាក់ចេញក្នុងនាមជាប្រធានរដ្ឋសភានៅពេលនេះ គឺការគាំទ្រដល់មិត្តអ៊ីស្រាអែលជាទីស្រឡាញ់របស់យើង បើទោះបីជាកន្លងមក វាហួសពេលបន្តិចក្នុងការសម្រេចបានដំណោះស្រាយណាមួយក៏ដោយ” ។
ដំណោះស្រាយនេះទទួលបានសំឡេងគាំទ្រចំនួន ៤១២ លើ ១០ សំឡេង ហើយវាសបញ្ជាក់ឲ្យឃើញជាថ្មីពីការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ជាពិសេសក៏មានការអំពាវនាវឲ្យក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ដោះលែងចំណាប់ខ្មាំងគ្រប់រូបផងដែរ ។

ទោះយ៉ាងណា ក៏មានសំឡេងប្រឆាំងនឹងដំណោះស្រាយនេះផងដែរ ហើយភាគច្រើនសំឡេងទាំងនោះកើតចេញមកពីសមាជិកគណបក្សប្រជាធិបតេយ្យ ដោយក្នុងនោះពួកគេលើកឡើងថា វាមិនបានដោះស្រាយការបាត់បង់ជីវិតរបស់ពលរដ្ឋប៉ាឡេស្ទីននោះទេ វាមានតែចាក់សាំងបន្ថែមលើភ្លើងកំពុងឆេះប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ៣ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៧,៧០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ទីបំផុត កូនស្រីលោក ថាក់ស៊ីន កាន់តំណែងកំពូលមួយក្នុងបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


