ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន នឹងរងទុក្ខញ័រញាក់ក្នុងរដូវរងាដ៏អាក្រក់បំផុតឆ្នាំទី ២
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ប្រទេសអ៊ុយក្រែនអាចរងទុក្ខ និងញ័រញាក់សម្រាប់រដូវរងាដ៏អាក្រក់បំផុតឆ្នាំទី ២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយសារតែការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំបណ្ដាលមកពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Die Welt របស់អាល្លឺម៉ង់, លោក Kuleba បានបង្ហើបប្រាប់ថា ដោយសារតែការវាយប្រហារយ៉ាងសន្ធាប់ពីសំណាក់កងកម្លាំងរុស្ស៊ី បានកាត់ផ្ដាច់ចរន្តភ្លើងនៅក្នុងប្រទេសរបស់យើង ដូច្នេះលោកបានទិញទៀនត្រៀមទុករួចហើយ ជាពិសេសឪពុករបស់លោកក៏បានទិញឡានដឹកអុសផងដែរ ។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា រដ្ឋាភិបាលក្រុងកៀវនឹងមិនប្រកាន់អាល្លឺម៉ង់នោះទេ ទោះបីជាមិនផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយ Taurus មកឲ្យអ៊ុយក្រែនក៏ដោយ ប៉ុន្តែសូមបញ្ជូនប្រព័ន្ធខែលការពារដែនអាកាសបន្ថែមទៀតជំនួសវិញ ទើបអ៊ុយក្រែនមានសមត្ថភាពអាចការពាររោងចក្រថាមពលរបស់ខ្លួនបាន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីខែតុលា រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galuschenko បានទទួលស្គាល់ថា ប្រសិនបើរុស្ស៊ីធ្វើការវាយប្រហារទ្រង់ទ្រាយធំមកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន នោះវានឹងបង្កការខូចខាតយ៉ាងដំណុំដល់បណ្ដាញអគ្គិសនី ជាពិសេសគឺការដាច់ភ្លើងនេះឯង ។
ទោះយ៉ាងណា លោក Galuschenko បានជំរុញឲ្យប្រជាពលរដ្ឋទិញម៉ាស៊ីនភ្លើង និងចាត់វិធានការផ្សេងៗដើម្បីការពារការដាច់ភ្លើងណាមួយ ខណៈកាលពីដើមខែកក្កដា លោករដ្ឋមន្ត្រីបានប៉ាន់ប្រមាណថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឲ្យខូចខាតគ្រឿងបរិក្ខារផលិតថាមពលប្រហែល ៥០ ភាគរយ ហើយភាគច្រើនគឺមិនអាចជួសជុលឡើងវិញបានឡើយ ។
គួរបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំជាលើកដំបូងលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែននៅក្នុងខែតុលា ឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មលើស្ពានគ្រីមៀពីសំណាក់កងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវ ខណៈសង្គ្រាមរវាងប្រទេសទាំងពីរដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានអូសបន្លាយពេលជិត ២ ឆ្នាំហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ តើសង្គ្រាមរវាង អ៊ីស្រាអែល-ប៉ាឡេស្ទីន និងរុស្ស៊ី-អ៊ុយក្រែន មួយណាសម្លាប់ជនស៊ីវិលច្រើនជាង?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ