ព័ត៌មានអន្ដរជាតិ
អ៊ីស្លង់ ប្រកាសអាសន្ននិងជម្លៀសប្រជាជន ដោយសារការគំរាមកំហែង ផ្ទុះភ្នំភ្លើង
ប្រទេសអ៊ីស្លង់ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានសកម្មភាពរញ្ជួយដីខ្លាំងនៅឧបទ្វីប Reykjanes ភាគនិរតី ខណៈប្រធានាធិបតី Gudni Johannesson ប្រកាសកាលពីថ្ងៃសៅរ៍ទី១០ខែវិច្ឆិកាថា អ្នកក្រុង Grindavik ទាំងមូលត្រូវបានជម្លៀសចេញ។

យោងតាមការិយាល័យឧតុនិយមអ៊ីស្លង់, ការរញ្ជួយដីប្រហែល៨០០លើក ត្រូវបានកត់ត្រានៅឧបទ្វីបនេះ ចាប់តាំងពីពាក់កណ្តាលអធ្រាត្រមក ហើយលទ្ធភាពនៃការផ្ទុះភ្នំភ្លើងនាពេលខាងមុខ ពិតជាមានកម្រិតខ្ពស់។
ហេតុនេះ ក្រសួងការពារជនស៊ីវិលនិងគ្រប់គ្រងគ្រាអាសន្នបានប្រកាសអាសន្ន ហើយបញ្ជាឲ្យអ្នកក្រុង Grindavik ដែលជាទីក្រុងនេសាទមានមនុស្សប្រហែល ៣៣០០នាក់ ត្រូវជម្លៀសចេញ។
ទន្ទឹមនោះ ទូរទស្សន៍ RUV ផ្សាយថា មានផ្ទាំងសិលាម៉ាក់ម៉ា ស្ថិតនៅខាងក្រោមទីក្រុងនេះ។ ស្នាមប្រេះ អាចបើកមុខនៅចំណុចណាមួយ តាមបណ្តោយផ្លូវក្រោមដី និងបណ្តាលឲ្យមានការផ្ទុះកម្អែភ្នំភ្លើង។
កាលពីខែកក្កដា ការផ្ទុះភ្នំភ្លើងមួយបានកើតឡើងនៅលើឧបទ្វីប Reykjanes ដូចគ្នានេះ។ វាជាលើកទីបីក្នុងរយៈពេលបីឆ្នាំ ដែលព្រឹត្តិការណ៍រញ្ជួយដី បានកើតឡើងនៅតំបន់ដដែល ដោយលើកដំបូងបានកើតឡើងនៅឆ្នាំ២០២១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ទិដ្ឋភាពកម្រ បង្ហាញពីព្យុះកំបុតត្បូង កើតចេញពីមាត់ភ្នំភ្លើង ក្នុងប្រទេសអ៊ីស្លង់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


