ព័ត៌មានអន្ដរជាតិ
ព្រោះប្រហែសខ្លួន បុរសវៀតណាមម្នាក់បាត់បង់ជីវិតដោយសារតែឆ្កែខាំកដៃ
អ្នកស្រុកនៅ Dak Lak ត្រូវបានឆ្កែក្នុងស្រុកខាំកដៃខាងឆ្វេង និងត្រូវដេរចំនួន ៣ ថ្នេរ តែមិនបានទទួលថ្នាំបង្ការជំងឺឆ្កែឆ្កួត។ ប្រហែល៣ខែក្រោយមក មនុស្សម្នាក់នេះធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់ភ្លាមៗ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) នៃខេត្ត Dak Lak បានឲ្យដឹងថា ខេត្តនេះទើបតែកត់ត្រាករណីនៃការស្លាប់របស់អ្នកជំងឺដែលសង្ស័យថាបណ្តាលមកពីជំងឺឆ្កែឆ្កួត។ ស្របពេលដែលអ្នកជំងឺនោះឈ្មោះ Y.L.B ភេទប្រុស កើតឆ្នាំ១៩៩១ មានទីលំនៅភូមិ Hoa Thang ក្រុង Buon Ma Thuot ។ តាមគ្រួសារអ្នកជំងឺបានឲ្យដឹងថា កាលពីប្រហែល៣ខែមុន អ្នកជំងឺត្រូវឆ្កែក្នុងផ្ទះខាំចំកដៃខាងឆ្វេងខាំ រហូតព្យាបាលហើយត្រូវដេរ៣ថ្នេរ តែមិនបានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទេ ។
មកដល់ថ្ងៃទី ២៣ ខែវិច្ឆិកា អ្នកជំងឺបានបង្ហាញពីរោគសញ្ញានៃការភ័យខ្លាចទឹក និងខ្យល់។ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ក្រុមគ្រួសាររបស់អ្នកជំងឺបាននាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យ Central Highlands General ដើម្បីពិនិត្យ និងព្យាបាលជាមួយនឹងរោគវិនិច្ឆ័យ តាមដានការវាយប្រហារដោយជំងឺឆ្កែឆ្កួត។
លុះដល់ថ្ងៃទី២៦ ខែវិច្ឆិកា គ្រួសារបានសុំអ្នកជំងឺទៅផ្ទះ ។ មួយថ្ងៃក្រោយមក អ្នកជំងឺបានស្លាប់ គេដឹងថានេះជាករណីស្លាប់ទីបួនដែលគេសង្ស័យថាកើតឡើងដោយសារជំងឺឆ្កែឆ្កួតនៅខេត្ត Dak Lak ក្នុងឆ្នាំ២០២៣។
ទោះយ៉ាងណាក៏ដោយ ដើម្បីទប់ស្កាត់ជំងឺឆ្កែឆ្កួត នាយកដ្ឋានឱសថបង្ការ ក្រសួងសុខាភិបាល ណែនាំឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារឆ្កែ និងឆ្មាឲ្យបានពេញលេញ និងចាក់វ៉ាក់សាំងឡើងវិញជារៀងរាល់ឆ្នាំតាមការណែនាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសចិនម្នាក់ឈឺស្មាស្តាំរាល់ថ្ងៃ ក្រោយទៅពេទ្យទើបរកឃើញមហារីកសួតដំណាក់កាលចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


