ព័ត៌មានអន្ដរជាតិ
បុរសចិនម្នាក់ឈឺស្មាស្តាំរាល់ថ្ងៃ ក្រោយទៅពេទ្យទើបរកឃើញមហារីកសួតដំណាក់កាលចុងក្រោយ
បុរសម្នាក់សុំមិនបញ្ចេញឈ្មោះ មានអាយុ ៥៥ ឆ្នាំរស់នៅប្រទេសចិន លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលរកឃើញថា ខ្លួនមានជំងឺមហារីកសួតដំណាក់កាលចុងក្រោយ ដោយសារតែធ្វេសប្រហែសនឹងសុខភាព។
បុរសចិនរូបនេះតាមពិតគឺជា កម្មករចូលនិវត្តន៍ ពីមុនគាត់ឧស្សាហ៍ធ្វើការនៅការដ្ឋានសំណង់ ហើយមកទាក់ទងនឹងគ្រឿងសំណង់។ តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ លោកតែងមានអាការឈឺចុកចាប់ត្រង់ស្មាស្តាំជាញឹកញាប់។
ទោះជាយ៉ាងណា គាត់គិតថានេះជាការឈឺស្មាដែលកើតឡើងវិញ ព្រោះវាធ្លាប់កើតឡើងនៅពេលដែលគាត់ត្រូវដឹកទំនិញធ្ងន់ៗនៅការដ្ឋានសំណង់។ ដោយគិតថា គ្រាន់តែម៉ាស្សានិងសម្រាកពីរបីថ្ងៃ ការឈឺចាប់នឹងធូរស្រាល ដូច្នេះហើយ ទើបលោកមិនចាប់អារម្មណ៍នឹងសញ្ញានេះច្រើនទេ។

បុរសវ័យ៥៥ឆ្នាំរូបនេះបាននិយាយថា “មកដល់ខែមិថុនាឆ្នាំនេះ ស្មាខ្ញុំឈឺជាបន្តបន្ទាប់ ហើយមិនធូរស្រាលទេ ការឈឺចាប់កាន់តែខ្លាំងឡើងៗ។ ពេលខ្ញុំស្លៀក ឬដោះសំលៀកបំពាក់ ខ្ញុំមានអារម្មណ៍ឈឺចាប់ខ្លាំង”។
លុះដល់ល្ងាចថ្ងៃទី១៨ ខែមិថុនា ពេលដែលរៀបនឹងចូលគេង លោកមានអារម្មណ៍ឈឺចុកចាប់ត្រង់ស្មាយ៉ាងខ្លាំង ធ្វើឲ្យគាត់គេងមិនលក់ហើយបានព្យាយាមទ្រាំរហូតដល់ព្រឹកឡើងទៅមន្ទីរពេទ្យដើម្បីពិនិត្យ ។ ក្រោយពីធ្វើតេស្តពាក់ព័ន្ធ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថាលោកមានមហារីកសួតដំណាក់កាលចុងក្រោយ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់។ ពេលនោះ លោកមានការតក់ស្លុតជាខ្លាំងពេលទទួលបានការធ្វើរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត ហើយមិននឹកស្មានថាលោកនឹងមានជំងឺបែបនេះទេ។
មហារីកសួត គឺជាប្រភេទមហារីកទូទៅមួយ។ យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ ២០២០ មានករណីមហារីកសួតថ្មីប្រហែល ២.២១ លានករណីនៅទូទាំងពិភពលោក ដែលស្មើនឹងប្រហែល១១.៤% នៃចំនួនករណីមហារីកថ្មីសរុបនៅលើពិភពលោក។ មហារីកសួតពិបាករកឃើញនៅដំណាក់កាលដំបូង ព្រោះវាច្រើនតែមិនបង្កឲ្យមានសញ្ញាច្បាស់លាស់ ហើយសញ្ញាងាយយល់ច្រឡំជាមួយបញ្ហាសុខភាពផ្សេងទៀត ដូច្នេះមនុស្សជាច្រើនតែងតែព្រងើយកន្តើយនឹងវា។
ជាការពិត ការឈឺស្មាគឺជាសញ្ញាព្រមានមួយនៃជំងឺមហារីកសួត ប្រសិនបើដុំសាច់នោះមានទីតាំងនៅជិតស្មានោះ។ អ្នកដែលមានជំងឺមហារីកសួតអាចជួបប្រទះការឈឺស្មានៅពេលលាតសន្ធឹងសាច់ដុំដើមទ្រូងរបស់ពួកគេ។ ជាពិសេស ប្រសិនបើអ្នកជំងឺមានដុំសាច់ដុះក្នុងសួត ដុំសាច់អាចលុកចូលជញ្ជាំងទ្រូង បង្រួមជាលិកាជុំវិញ និងសរសៃពួរសាច់ដុំ ដែលបណ្តាលឱ្យឈឺដៃ និងស្មា ដោយមានខ្វិនដៃស្រាល។
ម្យ៉ាងវិញទៀត កោសិកាមហារីកក៏អាចរាលដាលដល់ឆ្អឹងកង និងក បង្កើតសម្ពាធលើសរសៃប្រសាទ បណ្តាលឲ្យឈឺស្មាជាប់រហូត និងខ្លាំង។ ការឈឺស្មាដែលបណ្តាលមកពីដុំសាច់ច្រើនតែជាការឈឺចាប់ធ្ងន់ធ្ងរ និងជាប់រហូត។ ការឈឺចាប់អាចកាន់តែធ្ងន់ធ្ងរនៅពេលចូលគេងនៅពេលយប់ ប៉ះពាល់ដល់ចលនា និងជីវិតប្រចាំថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីអង់គ្លេសម្នាក់ស្លាប់ដោយសារផឹកទឹក ក្នុងពេលដែលគ្រូពេទ្យរវល់ចុចទូរស័ព្ទ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ