ព័ត៌មានអន្ដរជាតិ
គូស្នេហ៍អាមេរិកវ័យ៩៦ឆ្នាំ រកឃើញក្ដីស្រលាញ់ពិតនៅមណ្ឌលចាស់ជរា
លោកយាយ Doris Kriks និងលោកតា Carl W. Kruse បានជួបគ្នាកាលពី២ឆ្នាំមុននៅមជ្ឈមណ្ឌលជាន់ខ្ពស់មួយនៅក្នុងភូមិ Cedar Lakes សហរដ្ឋអាមេរិក។ ពួកគេបានរៀបការនៅពេលពួកគេមានអាយុ ៩៦ឆ្នាំ ក្រោមការសាទរពីសំណាក់មនុស្សមានវ័យចាស់ជរាដូចគ្នា។
កាលពី២ឆ្នាំមុន នៅពេលដែលលោកយាយ Dorris បានផ្លាស់ប្តូរចូលទៅក្នុងមជ្ឈមណ្ឌលនេះ។ លោក Carlបានកត់សម្គាល់ដោយសារតែជំនាញប៊ីយ៉ាដ៏ល្អឥតខ្ចោះរបស់លោកយាយ។ ទន្ទឹមនឹងនោះ លោកយាយ Dorris មានការចាប់អារម្មណ៍ចំពោះទេពកោសល្យរបស់លោកតាក្នុងការលេងវីយូឡុង និងភាពគួរសមរបស់បុរសដែលមានអាយុដូចគ្នា។

លោកយាយ Dorris Kirkks បាននិយាយយ់ាងដូច្នោះថា “គាត់អត់ធ្មត់ណាស់! ហើយមិនដែលបដិសេធមិនជួយនរណាម្នាក់ឡើយ។ ខ្ញុំគិតថាមនុស្សម្នាក់នេះជាមនុស្សល្អ”។
ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេកាន់តែស្និទ្ធស្នាលជាងចំណង់ចំណូលចិត្តទូទៅនៃការលេងប៊ីយ៉ា។ នៅទីបំផុតអ្នកទាំងពីរបានដឹងថាពួកគេចង់នៅជាមួយគ្នាអស់មួយជីវិត។ ប្ដីប្រពន្ធមួយគូនេះបានរៀបការនៅចំពោះមុខសាច់ញាតិចាស់ជរា និងមិត្តភក្តិនៅមណ្ឌលថែទាំ។ លោកតា Carl មិនស្ទាក់ស្ទើរក្នុងការកាន់ដៃកូនក្រមុំ ហើយថើបលោកយាយយ៉ាងផ្អែមល្ហែម។ បន្ទាប់ពីពិធីនោះ ពួកគាត់បានចែកអាហារពេលល្ងាចជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិយ៉ាងសប្បាយរីករាយ។
“វាមិនសំខាន់ទេថាយើងរៀបការនៅអាយុប៉ុន្មាន! ដោយសារតែយើងតែងតែដឹងពីវិធីរក្សារាល់ពេលដែលយើងមានជាមួយគ្នា”។
អាពាហ៍ពិពាហ៍របស់គូស្នេហ៍វ័យចំណាស់តែងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ស្ថានសួគ៌បាននាំពួកគេមកជាមួយគ្នាក្នុងសម័យមួយដែលវាពិបាកក្នុងការចាប់ផ្តើមទំនាក់ទំនង។ ប៉ុន្តែគូស្នេហ៍មួយគូនេះបានបង្ហាញថាសេចក្តីស្រឡាញ់និងការរួបរួមនៃវិញ្ញាណអាចយកឈ្នះអ្វីៗបាន។

ទោះយ៉ាងណាក៏ដោយ តាមពិតគូស្នេហ៍ដែលរកឃើញក្ដីស្រលាញ់ពិតនេះសុទ្ធតែមានប្តីប្រពន្ធរៀងៗខ្លួនអស់ទៅហើយ។លោកតា Kruse ដែលជាសាស្ត្រាចារ្យគីមីវិទ្យាចូលនិវត្តន៍ ធ្លាប់រៀបការម្តងរួច ហើយបានបាត់បង់ប្រពន្ធរបស់គាត់ដោយសារជំងឺមហារីកលំពែងក្នុងឆ្នាំ ២០១០។ ចំណែកលោកយាយ Kruse ជាអតីតអ្នកធ្វើសៀវភៅក៏បានបាត់បង់ប្តីដោយជំងឺមហារីក ហើយបានរៀបការពីរដងមុនពេលគាត់ផ្លាស់ទៅភូមិ Cedar Lake ។
យ៉ាងណាមិញ មនុស្សជាច្រើនគិតថាមនុស្សចាស់លែងត្រូវការស្នេហាទៀតហើយ! វាគ្រប់គ្រាន់ហើយក្នុងការរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងសប្បាយរីករាយជាមួយកូនចៅ។ ប៉ុន្តែតាមពិត ស្នេហានៅគ្រប់វ័យគឺសមនឹងការគោរពហើយត្រូវបានចាត់ទុកថាជាតម្រូវការចាំបាច់ ដូចគ្នានឹងការត្រូវការអាហារ និងទឹកផងដែរ។ ព្រោះដរាបណាមនុស្សនៅរស់ មនុស្សនឹងនៅតែយំ សើចព្រោះតែសេចក្ដីស្រលាញ់៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូបង្រៀនប្រុសម្នាក់នៅឥណ្ឌា ត្រូវចោរចាប់យកទៅរៀបការជាមួយកូនស្រី ក្នុងពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


