ព័ត៌មានអន្ដរជាតិ
គ្រូបង្រៀនប្រុសម្នាក់នៅឥណ្ឌា ត្រូវចោរចាប់យកទៅរៀបការជាមួយកូនស្រី ក្នុងពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ
ចោរមួយក្រុមប្រើកាំភ្លើងភ្ជង់ចាប់គ្រូបង្រៀនប្រុសម្នាក់យកទៅរៀបការជាមួយកូនស្រី។ អ្នកលេងអ៊ីនធឺណិតពីដំបូងមានការមិនពេញចិត្តចំពោះការប្រព្រឹត្តខុស។ ប៉ុន្តែក្រោយពេលឃើញមុខកូនក្រមុំហើយ ក៏សម្រុកសរសើរពីសម្រស់របស់នាងព្រោងព្រាត។
គេហទំព័របរទេស ctwant រាយការណ៍ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលពីឧប្បត្តិហេតុចាប់ជំរិតដ៏ព្រៃផ្សៃដែលបានកើតឡើងនៅទីក្រុង Bihar ប្រទេសឥណ្ឌា។ គ្រូបង្រៀនប្រុសម្នាក់ឈ្មោះ Gautam Kumar ត្រូវបានចាប់ពង្រត់ដោយក្រុមប្រដាប់អាវុធចំនួន ៤នាក់ពីសាលាដែលគាត់ធ្វើការ។ ហើយត្រូវបានបង្ខំឲ្យរៀបការជាមួយកូនស្រីរបស់អ្នកចាប់ជំរិតម្នាក់ក្នុងរយៈពេល២៤ ម៉ោងប៉ុណ្ណោះ។

យោងតាមរបាយការណ៍បានបញ្ចាក់ថា ព្រឹត្តិការណ៍នេះចាប់ផ្តើមនៅថ្ងៃពុធ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពី Gautam Kumar ដែលជាបុរសនៅលីវដ៏សង្ហាម្នាក់ ទើបតែប្រឡងជាប់គ្រូនៅសាលា Patna រាជធានី Bihar ។បន្ទាប់ពីគាត់បានប្រឡងជាប់ដំណើរជីវិតដ៏រលូន ស្រាប់តែជួបនឹងស្ថានការណ៍ដ៏អាក្រក់មួយ ។ ព្រោះគាត់ត្រូវក្រុមចោរប្រដាប់អាវុធចាប់ពង្រត់ រួមនឹងមនុស្ស៣នាក់ផ្សេងទៀតដែលមានកាំភ្លើងផងដែរ។ សម្រាប់គោលបំណងនៃអាពាហ៍ពិពាហ៍ដែលបានរៀបចំ គាត់ត្រូវរៀបការជាមួយមនុស្សស្រីដែលគាត់មិនបានជ្រើសរើស និងមិនស្រឡាញ់។ នាងជាកូនស្រីម្នាក់ក្នុងចំណោមសមាជិកក្រុមទំនើង។
បន្ទាប់ពីព្រឹត្តិការណ៍ដែលមិននឹកស្មានដល់នេះ។ នៅយប់នោះ គ្រួសាររបស់ Gautam Kumar បានទៅតំបន់នោះដើម្បីបិទផ្លូវតវ៉ាដោយមូលហេតុចង់ប្រកាសប្រាប់មហាជនទូទៅនោះ អាពាហ៍ពិពាហ៍នេះមិនមែនជាការយល់ព្រមទេ ដែល Gautam Kumar បដិសេធយ៉ាងដាច់ខាត។ ប៉ុន្តែផ្ទុយទៅវិញ គាត់ត្រូវបានគេវាយដំយ៉ាងខ្លាំង រហូតដល់ពិធីមង្គលការត្រូវបានបញ្ចប់ជាមួយនឹងកូនក្រមុំដែលគាត់មិនបានជ្រើសរើស។ ប៉ូលិសមូលដ្ឋាននៅតែប្រឹងប្រែងស្វែងរកជនដៃដល់ក្នុងការចាប់ជំរិត។
ហេតុការណ៍នេះត្រូវបានគេនិយាយតាមអ៊ីនធឺណិតបានចេញមុខរិះគន់រឿងរៀបការដោយគ្មានការយល់ព្រម។ ប៉ុន្តែបន្ទាប់ពីគ្រប់គ្នាបានឃើញរូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍ មុខមាត់ដ៏ស្រស់ស្អាតរបស់កូនក្រមុំ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន សរសើរមិនដាច់ពីមាត់។ ទោះបីជាវាមានភាពស្រស់ស្អាតក៏ដោយ ក៏មិនអាចលុបបំបាត់ការពិតនោះដែរ។ វាជាអាពាហ៍ពិពាហ៍ដោយគ្មានស្នេហា វាក៏ព្រៃផ្សៃខ្លាំងណាស់។

យ៉ាងណាមិញ អាពាហ៍ពិពាហ៍បែបនេះមិនមែនជារឿងថ្មីនិងចម្លែកទេនៅ Bihar ទេ ឆ្នាំមុន ពេទ្យសត្វម្នាក់បានទៅព្យាបាលសត្វ ប៉ុន្តែត្រូវបានមនុស្ស ៣នាក់ចាប់ពង្រត់ និងរៀបការដោយបង្ខំ ហើយវិស្វករក្នុងស្រុកម្នាក់ក៏ត្រូវបានចាប់ពង្រត់កាលពីប៉ុន្មានឆ្នាំមុន ដោយគាត់បានយល់ព្រមរៀបការជាមួយនារីម្នាក់។ ទោះបីជាថ្មីៗនេះតុលាការ Patna បានប្រកាសថាអាពាហ៍ពិពាហ៍បែបនេះមិនត្រឹមត្រូវក៏ដោយ វាហាក់ដូចជាមិនអាចការពារការឆក់យកអាពាហ៍ពិពាហ៍ពីការកើតឡើងម្តងទៀតបានទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទារកធ្វើមុខមាំល្បីពេញពិភពលោកកាល ៣ ឆ្នាំមុន ពេលនេះទៅជាយ៉ាងណាហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


