Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ជាប់លេខ ២ នៅអាស៊ីជាគោលដៅទេសចរណ៍ថ្ងៃចូលឆ្នាំថ្មី

បានផុស

នៅ

វេទិកាទេសចរណ៍ 12Go បានកំណត់ប្រទេសវៀតណាម គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតទី ២ នៅអាស៊ីសម្រាប់អ្នកធ្វើដំណើរមកពីគ្រប់ទិសទីដើរលេងកម្សាន្តក្នុងថ្ងៃចូលឆ្នាំថ្មី ។

ចំណែកចំពោះចំណាត់​ថ្នាក់​កំពូល​ទាំង​ ១០ ​គឺ​ថៃឈរលើហ្វីលីពីន ខណៈឥណ្ឌា និង​កម្ពុជា​ តាម​ពី​ក្រោយ​វៀតណាម​ ដោយក្នុងនោះទីក្រុង Sa Pa ត្រូវបានណែនាំជាកន្លែងសម្រាកក្នុងរដូវរងាល្អបំផុតសម្រាប់ក្រុមគ្រួសារ ខណៈទីក្រុងហាណូយ គឺជាទិសដៅសម្រាប់អ្នកផ្សងព្រេងទោល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីទីក្រុង Sa Pa នៅមានទីក្រុងទាក់ទាញ​ផ្សេងៗទៀតដូចជា​ Da Nang​ និងក្រុងហូជីមិញ សុទ្ធតែមានដើមឈើធំៗ មានភាពសម្បូរបែប មានផ្សារទំនើបធំៗ រួមជាមួយការតុបតែងលម្អ ចាប់ពីអំឡុងបុណ្យណូអែល រហូតដល់ចូលឆ្នាំសកល ។

ដោយឡែក សម្រាប់ទិសដៅផ្សេងទៀតនៅក្នុងបញ្ជីដែលមានអ្នកដំណើរកម្សាន្តក្នុងរដូវចូលឆ្នាំថ្មីក៏រួមមាន ឥណ្ឌូណេស៊ី ស្រីលង្កា ឡាវ ម៉ាឡេស៊ី និងជប៉ុនផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម