ព័ត៌មានអន្ដរជាតិ
កាសែត New York Times ៖ CIA អាមេរិក លូកដៃជួយ អ៊ីស្រាអែល ផ្ដល់ព័ត៌មានសម្ងាត់ពីមេធំក្រុមហាម៉ាស
ទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិក (CIA) កំពុងដុតដៃដុតជើងជួយរដ្ឋាភិបាលអ៊ីស្រាអែលក្នុងការបង្កើតក្រុមការងារពិសេសមួយដើម្បីប្រមូល និងផ្ដល់ព័ត៌មានសម្ងាត់ពីមន្ត្រីកំពូលៗរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសក្នុងគោលបំណងកំណត់កន្លែងលាក់ខ្លួន ក៏ដូចជាគោលដៅឈានទៅដល់ការចាប់ខ្លួនបក្ខពួករបស់ក្រុមមួយនេះជាដើម ។

ប្រភពពីមន្ត្រីអាមេរិកដែលសុំនិយាយមិនបញ្ចេញឈ្មោះបានប្រាប់កាសែត New York Times ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបញ្ជាឲ្យបង្កើតក្រុមការងារពិសេសផ្តោតគោលដៅទាំងមូលទៅលើមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ពោលក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិការណ៍វាយឆ្មក់ ៧ តុលា មកលើទឹកដីអ៊ីស្រាអែល ។
កាសែត New York Times បានធ្វើសេចក្ដីរាយការណ៍ទៀតថា កន្លងមកសហរដ្ឋអាមេរិកបានពឹងផ្អែកទាំងស្រុងលើទីក្រុង West Jerusalem សម្រាប់ការផ្ដល់ព័ត៌មានពាក់ព័ន្ធអំពីក្រុមហាម៉ាស ប៉ុន្តែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបែរជាមានការភ្ញាក់ផ្អើលទៅវិញ នៅពេលដែលដឹងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu មានឯកសារ “Jericho Wall” ដែលជាផែនការវាយប្រហារលើក្រុមហាម៉ាសកាលពីជាង ១ ឆ្នាំមុនមកម្ល៉េះ ដោយគ្រាន់តែអ៊ីស្រាអែលមិនបានប្រាប់ឲ្យអាមេរិកដឹងនោះឡើយ ។

ស្របពេលជាមួយគ្នានេះ សារព័ត៌មាន Al Jazeera ក៏បានចុះផ្សាយដែរថា ការបង្កើតក្រុមការងារពិសេសនេះគឺផ្ដោតសំខាន់ទៅលើប្រធានក្រុមហាម៉ាសលោក Yahya Sinwar ជាពិសេសគឺដើម្បីទទួលបានព័ត៌មានពីកន្លែងលាក់ខ្លួននៅផ្នែកជ្រៅបំផុតនៃបណ្តាញផ្លូវរូងក្រោមដីក្នុងទីក្រុង Khan Younis” ។
ទោះយ៉ាងណា ព័ត៌មានឈានទៅដល់ការចាប់ខ្លួន ក៏ដូចជាសម្លាប់លោក Yahya Sinwar អាចនឹងបង្កភាពស្មុគស្មាញខ្លាំង ដោយសារតែទីភ្នាក់ងារនេះជឿជាក់ថា មេធំក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសរូបនេះ និងបក្ខពួកគឺយកឈ្លើយសឹកមកធ្វើជាខែលការពារខ្លួន ។

ទន្ទឹមនោះ កាលពីចុងឆ្នាំ ២០២៣ កន្លងទៅ អ៊ីស្រាអែលបានអះអាងសម្លាប់សមាជិកក្រុមហាម៉ាសប្រមាណពី ២០,០០០ ទៅ ២៥,០០០ នាក់ដែលគេជឿថាកំពុងរស់នៅក្នុងតំបន់ហ្គាហ្សា ខណៈលោក Netanyahu ចាត់ទុកការវាយប្រហារនេះ គឺជាជ័យជម្នះផ្នែកទំនាក់ទំនងសាធារណៈដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលរបស់លោក ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ២៤,០០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦០,៣០០ នាក់ផ្សេងទៀតរងរបួស ដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Netanyahu ថា គ្មាននរណាម្នាក់អាចបញ្ឈប់ភ្លើងសង្គ្រាមរបស់ អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាឡើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


