ព័ត៌មានអន្ដរជាតិ
លោក Zelensky នឹងត្រាច់ចរទៅប្រទេសអឺរ៉ុបខាងលិចចំនួន ២ ដើម្បីកៀរគររកអាវុធឲ្យទ័ព
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអឺរ៉ុបខាងលិចចំនួន ២ ដូចជា អាល្លឺម៉ង់ និងបារាំងក្នុងសប្ដាហ៍នេះ ដើម្បីកៀរគររកជំនួយផ្នែកយោធាបន្ថែមទៀតមកឲ្យរដ្ឋាភិបាលទីក្រុងកៀវ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ។

ការត្រាច់ចររបស់លោក Zelensky កើតមានឡើង បន្ទាប់ពីកម្លាំងទ័ពអ៊ុយក្រែនកំពុងក្រពុលមុខនឹងបញ្ហាខ្វះខាតសព្វាវុធ និងគ្រាប់រំសេវ ក៏ដូចជាប្រឈមតម្រូវការពង្រឹងប្រព័ន្ធខែលការពារដែនអាកាសផងដែរ ស្របពេលដែលភ្លើងសង្គ្រាមជាមួយរុស្ស៊ីនៅតែបន្តឆេះរោលរាល ។
ទន្ទឹមនោះ ការហោះហើរទៅកាន់អឺរ៉ុបខាងលិចរបស់ប្រធានាធិបតីអ៊ុយក្រែននាពេលនេះក៏ដើម្បីអញ្ជើញចូលរួមសន្និសីទសន្តិសុខប្រចាំឆ្នាំដែលនឹងរៀបចំឡើងនៅថ្ងៃសុក្រក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ហើយលោក Zelensky ប្រហែលជានឹងបន្តធ្វើដំណើរទីក្រុងបែរឡាំង និងប៉ារីសប្រទេសបារាំងផងដែរ ។
ចំណែកនៅក្នុងសន្និសីទសន្តិសុខប្រចាំឆ្នាំនោះដែរ លោក Zelensky រំពឹងថានឹងរិះរកការពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន ស្របពេលដែលសភាសហរដ្ឋអាមេរិកនៅតែតឹងសរសៃ ក ដាក់គ្នា ក៏ដូចជាតឹងដៃក្នុងការដកជំនួយយោធាចេញពីហោប៉ៅឲ្យអ៊ុយក្រែនមិនរួច ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សារព័ត៌មានអាមេរិក NBC News បានរាយការណ៍កាលពីខែតុលា ឆ្នាំ២០២៣ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើសុំថវិកាពីសភាសហរដ្ឋអាមេរិកប្រមាណ ១០៦ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ជាពិសេសដើម្បីផ្តល់ជំនួយដល់អ៊ីស្រាអែល និងអ៊ុយក្រែនដែលសុទ្ធសឹងតែជាប់ដៃធ្វើសង្គ្រាមដូចគ្នា ។
ចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន ខណៈការផ្ដល់ជំនួយយ៉ាងច្រើនកប់ពពកនេះកំពុងទាញឲ្យអាមេរិកខ្លួនឯងបែកបាក់ផ្ទៃក្នុង ក៏ដូចជាឈ្លោះទាស់ទែងគ្នាពីសំណាក់សមាជិកសភាផងដែរ ដោយសារតែប្រធានសភាថ្មីរបស់អាមេរិកគឺលោក Mike Johnson មកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកប្រឆាំងអ៊ុយក្រែន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ខែលការពារដែនអាកាស អ៊ុយក្រែន ជិតអស់ខ្យល់ហោះស្ទាក់ចាប់មីស៊ីល រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ