ព័ត៌មានអន្ដរជាតិ
កាសែត New York Times ៖ ខែលការពារដែនអាកាស អ៊ុយក្រែន ជិតអស់ខ្យល់ហោះស្ទាក់ចាប់មីស៊ីល រុស្ស៊ី
សមត្ថភាពប្រព័ន្ធខែលការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែនក្នុងការហោះស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនឹងកាន់តែចុះអន់ថយ ប្រសិនបើសម្ព័ន្ធមិត្តប្រទេសលោកខាងលិចនៅតែមិនរូតរះផ្គត់ផ្គង់អាវុធបន្ថែមទៀតទៅកាន់រដ្ឋាភិបាលទីក្រុងកៀវឲ្យមានពេញដៃ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត The New York Times កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអង្វរករម្តងជាពីរដងទៅដល់មេដឹកនាំលោកខាងលិច សម្រាប់ការផ្ដល់ជំនួយយោធាថ្មី ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធខែលការពារដែនអាកាសរបស់ប្រទេសលោក ស្របពេលភ្លើងសង្គ្រាមជាមួយរុស្ស៊ីអូសពេលជិត ២ ឆ្នាំទៅហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏ធំបំផុតរបស់អ៊ុយក្រែន នៅតែដកជំនួយយោធាថ្មីចេញពីហោប៉ៅផ្ដល់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវមិនទាន់រួចនៅឡើយទេ ដោយសារភាពជាប់គាំងនៅក្នុងសភាជុំវិញគម្រោងថវិកាបន្ទាន់ ដែលរួមមានទាំងជំនួយដល់អ៊ុយក្រែនផងដែរ ។
កាសែតអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា អ៊ុយក្រែននៅសល់ខែលការពារដែនអាកាសទប់ទល់ជាមួយរុស្ស៊ីត្រឹមខែក្រោយប៉ុណ្ណោះ ប្រសិនបើរដ្ឋាភិបាលទីក្រុងកៀវមិនទទួលបានការផ្គង់ផ្គត់បន្ថែមពីប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ស្របពេលដែលក្រុមអ្នកវិភាគអាមេរិកមើលឃើញថា ប្រព័ន្ធខែលការពារដែនអាកាសរបស់កងកម្លាំងទីក្រុងកៀវកាន់តែឆេះខ្លោច ក្រោយការផ្ដក់មីស៊ីលរុស្ស៊ីកាលពីពេលថ្មីៗនេះទៅលើតំបន់របស់អ៊ុយក្រែន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សារព័ត៌មានអាមេរិក NBC News បានរាយការណ៍កាលពីខែតុលា ឆ្នាំ២០២៣ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើសុំថវិកាពីសភាសហរដ្ឋអាមេរិកប្រមាណ ១០៦ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ជាពិសេសដើម្បីផ្តល់ជំនួយដល់អ៊ីស្រាអែល និងអ៊ុយក្រែនដែលសុទ្ធសឹងតែជាប់ដៃធ្វើសង្គ្រាមដូចគ្នា ។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន ចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ខណៈការផ្ដល់ជំនួយយ៉ាងច្រើនកប់ពពកនេះកំពុងទាញឲ្យអាមេរិកខ្លួនឯងបែកបាក់ផ្ទៃក្នុង ក៏ដូចជាឈ្លោះទាស់ទែងគ្នាពីសំណាក់សមាជិកសភាផងដែរ ដោយសារតែប្រធានសភាថ្មីរបស់អាមេរិកគឺលោក Mike Johnson មកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកប្រឆាំងអ៊ុយក្រែន ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


