ព័ត៌មានអន្ដរជាតិ
ភាគពាយព្យប្រទេសថៃ ជួបគ្រោះរញ្ជួយដី
នៅព្រឹកថ្ងៃពុធទី២៨ខែកុម្ភៈ ខេត្ត Mae Hong Son ភាគពាយព្យប្រទេសថៃ បានជួបគ្រោះរញ្ជួយដីកម្រិតស្រាល ៣.៤រ៉ិចទ័រ ហើយក្រោយមក មានការរង្គើតូចៗចំនួន៤លើកជាបន្តបន្ទាប់ទៀត។

ការរញ្ជួយនោះមានជម្រៅ ៣គីឡូម៉ែត្រ ហើយការរង្គើតូចៗចំនួន៤លើកនោះមានកម្រិត ២.៧, ២.០, ២.៩ និង២.៣រ៉ិចទ័រ ខណៈស្រុក Pai ជាកន្លែងរង្គើខ្លាំងជាងគេ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីការខូចខាត ឬមនុស្សរងរបួសអ្វីទេ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន កំពុងចុះទៅពិនិត្យតាមតំបន់ ដើម្បីវាយតម្លៃ។

តាមការបញ្ជាក់ពីការិយាល័យសង្កេតគ្រោះរញ្ជួយដី នៃនាយកដ្ឋានឧតុនិយមថៃ, ការរញ្ជួយដីនេះគឺបណ្តាលមកពីចលនានៃខ្សែបន្ទាត់ Wiang Haeng ដែលលាតសន្ធឹងក្នុងទិសដៅពីជើងទៅត្បូង។
សូមបញ្ជាក់ថា ប្រទេសថៃ ក៏ឧស្សាហ៍កើតគ្រោះរញ្ជួយដីដែរ នារយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែភាគច្រើនមានកម្រិតស្រាល ហើយបង្កការខូចខាតតិចតួចប៉ុណ្ណោះ ។
ការរញ្ជួយដីខ្លាំងបំផុតដែលបានវាយប្រហារប្រទេសថៃ គឺកើតឡើងកាលពីខែឧសភា ឆ្នាំ ២០១៤ ជាមួយកម្រិត ៦.៣ រ៉ិចទ័ វាយប្រហារក្នុងស្រុក Mae Lao ខេត្តឈៀងម៉ៃ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសជាង ១០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឈៀងម៉ៃ ជួបគ្រោះរញ្ជួយដី ខណៈខេត្តភាគច្រើន ថៃ កំពុងមានទឹកជំនន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


