ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិថ្មីបង្ហាញថា ជនជាតិ អាមេរិក ប្រហែល ៤០ ភាគរយចាត់ទុក ចិន ជាសត្រូវធំបំផុត
ប្រជាជនអាមេរិកនៅតែបន្តយល់ឃើញថាប្រទេសចិនជាសត្រូវដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បន្ទាប់មកគឺរុស្ស៊ី ខណៈកាណាដា និងជប៉ុន ជាប្រទេសមិត្តភិក្តបរទេសដែលគួររាប់អានបំផុតរបស់អាមេរិក ។ នេះបើយោងតាមការស្ទង់មតិរបស់ Gallup និងចេញផ្សាយដោយសារព័ត៌មាន South China Morning Post ។

យោងទីតាមការស្ទង់មតិតាមទូរស័ព្ទដែលបានធ្វើឡើងនៅចន្លោះខែកុម្ភៈជាមួយនឹងសំណួរសួរថាតើប្រទេសណាជាសត្រូវដ៏ធំបំផុតរបស់អាមេរិកនាពេលបច្ចុប្បន្ននេះ? អ្នកឆ្លើយសំណួរចំនួន ៤១ ភាគរយបាននិយាយថា ប្រទេសចិនជាសត្រូកំពូលរបស់អាមេរិក ហើយនេះក៏វាជាឆ្នាំទី ៤ ជាប់គ្នាផងដែរចំពោះប្រទេសចិនដែលឈរលើគេក្នុងបញ្ជីសត្រូវធំបំផុតរបស់អាមេរិក បើទោះជាចំនួននេះបានធ្លាក់ចុះពី ៥០ ភាគរយក្នុងឆ្នាំ ២០២៣ ក៏ដោយ ។
ចំណែកសត្រូវបន្ទាប់គឺរុស្ស៊ីមាន ២៦ ភាគរយ តាមពីក្រោយដោយអ៊ីរ៉ង់ ៩ ភាគរយ ខណៈពេលដែលតួលេខសម្រាប់រុស្ស៊ីក៏បានធ្លាក់ចុះពី ៣២ ភាគរយផងដែរក្នុងឆ្នាំ ២០២៣ ប៉ុន្តែអ៊ីរ៉ង់បែរជាកើនឡើងពី ២ ភាគរយកាលពីឆ្នាំមុន ។

ការស្ទង់មតិបានរកឃើញទៀតថា ៦៧ ភាគរយនៃគណបក្សសាធារណរដ្ឋ និង ៤០ ភាគរយនៃគណបក្សឯករាជ្យ ទទួលស្គាល់ប្រទេសចិនជាសត្រូវដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ប៉ុន្តែមានតែ ១៨ ភាគរយប៉ុណ្ណោះនៃគណបក្សប្រជាធិបតេយ្យ ដែលយល់ឃើញបែបនេះ ខណៈ ៤៨ ភាគរយនៃពួកគេដាក់ឈ្មោះរុស្ស៊ីថាជាសត្រូវធំចម្បងជំនួសវិញ ។
ចំពោះប្រទេសដែលមានឈ្មោះថា មានទំនាក់ទំនងល្អជាមួយអាមេរិកមាន កាណាដា និងជប៉ុនមាន ៨២ ភាគរយ តាមពីក្រោយដោយអង់គ្លេស ៧៩ ភាគរយ អាល្លឺម៉ង់ ៧៨ ភាគរយ បារាំង និងតៃវ៉ាន់ ៧៧ ភាគរយ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


