ព័ត៌មានអន្ដរជាតិ
អាមេរិក៖ ៣ឆ្នាំទៀត ចិន នឹងវាយយកកោះ តៃវ៉ាន់
តាមរយៈគេហទំព័រ Fox News, មន្ត្រីកងទ័ពជើងទឹកអាមេរិកជាន់ខ្ពស់មួយរូប បានប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែមីនាថា នៅឆ្នាំ២០២៧ យោធាចិន នឹងបំពេញតាមគោលដៅរបស់ខ្លួន បើកប្រតិបត្តិការវាយយកកោះតៃវ៉ាន់ មកគ្រប់គ្រង។

ឧត្តមនាវីឯក John Aquilino ដែលដឹកនាំបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានព្រមានបែបនេះ ក្នុងសម័យប្រជុំ នៃគណៈកម្មាធិការសេវាប្រដាប់អាវុធរបស់សភាអាមេរិក អំពីការត្រៀមខ្លួនរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ដណ្តើមយកកោះតៃវ៉ាន់ ហើយនៅក្នុងសេចក្តីប្រកាសនោះទៀតសោត លោកបានចាត់ទុកប្រទេសចិនជាសត្រូវ និងជាប្រទេសតែមួយគត់ ដែលមានសមត្ថភាព ក្តោបក្តាប់ស្ថានការណ៍នៅតំបន់ប៉ាស៊ីហ្វិក។
លោក Aquilino និយាយថា រឿងរ៉ាវលាតត្រដាងក្នុងកិច្ចប្រជុំ PLA តាមបញ្ជារបស់លោកប្រធានាធិបតី ស៊ី ជីនពីង គឺជាការត្រៀមខ្លួនដើម្បីវាយលុកកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៧។ ជាងនេះទៅទៀត សកម្មភាពរបស់ PLA បង្ហាញពីសមត្ថភាពរបស់ពួកគេ ក្នុងការបំពេញគោលដៅតាមពេលវេលាដែលលោក ស៊ី កំណត់ ដើម្បីបង្រួបបង្រួមតៃវ៉ាន់ជាមួយចិនដីគោកដោយបង្ខំ។

នេះមិនមែនទើបលើកដំបូងទេ ដែលមន្ត្រីជាន់ខ្ពស់អាមេរិកព្រមានអំពីការវាយលុករបស់ចិន ដើម្បីដណ្តើមយកកោះ តៃវ៉ាន់ មកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
កាលពីឆ្នាំ២០២៣ នាយក CIA លោក William Burns ក៏បានលើកឡើងអំពីរឿងនេះ ជាច្រើនលើកច្រើនសាផងដែរ ខណៈមេបញ្ជាការយោធាអាមេរិក បានព្រមានជាច្រើនឆ្នាំមកហើយថា ២០២៧អាចជាពេលវេលានៃជម្លោះសម្រាប់តៃវ៉ាន់ បើមិនដូច្នោះ ក៏អាចឆ្នាំ២០៣៥ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មានប្រភពមួយទម្លាយថា ក្នុងអំឡុងកិច្ចប្រជុំរវាងលោក ស៊ី ជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន នៅទីក្រុង San Francisco កាលពីខែវិច្ឆិកាឆ្នាំមុន, មេដឹកនាំចិន បានបដិសេធរាល់ផែនការប្រើប្រាស់កម្លាំងប្រឆាំងកោះតៃវ៉ាន់ ហើយច្រានចោលការប៉ាន់ស្មានរបស់មន្ត្រីអាមេរិក។
សូមបញ្ជាក់ជាថ្មី ទីក្រុងប៉េកាំង ចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងថាជាផ្នែករបស់ចិន។ គោលនយោបាយរបស់ខ្លួន គឺស្វែងរកការបង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែក៏ព្រមានដែរថា ខ្លួននឹងងាកទៅរកសកម្មភាពយោធា ប្រសិនបើរដ្ឋបាលដែលគាំទ្រដោយសហរដ្ឋអាមេរិករបស់កោះតៃវ៉ាន់ ព្យាយាមប្រកាសឯករាជ្យជាផ្លូវការ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្របំផុត! ចិន-តៃវ៉ាន់ ចាប់ដៃគ្នាធ្វើបេសកកម្ម ជួយសង្គ្រោះកប៉ាល់នេសាទ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


