ព័ត៌មានអន្ដរជាតិ
ស្លាប់បាតុករបន្ថែមក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា
យ៉ាងហោចណាស់មនុស្ស ២ នាក់បន្ថែមទៀតបានស្លាប់ក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ា ហើយជាអំពើហិង្សាដ៏អាក្រក់បំផុតដែលមិនទាន់មាននៅក្នុងបាតុកម្មជាងពីរសប្តាហ៍កន្លងមកនេះ ។
សេចក្តីរាយការណ៍បាននិយាយថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីក្រុង Mandalay នៅពេលដែលប៉ូលិសបានប្រើប្រាស់គ្រាប់ពិតដើម្បីបំបែកក្រុមបាតុករ ។ យ៉ាងហោចណាស់មនុស្ស ២០ នាក់បានរងរបួស ខណៈមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅឯទីតាំងផលិតកប៉ាល់មួយកន្លែងក្នុងទីក្រុងធំទី ២ របស់មីយ៉ាន់ម៉ា ។
សេចក្តីរាយការណ៍បន្តថា ក្រុមអ្នកតវ៉ាមួយចំនួនក៏បានបាញ់ផ្លោងគ្រាប់កាំភ្លើងដាក់ប៉ូលីសដែលបានបាញ់គ្រាប់កាំភ្លើងពិត និងឧស្ម័នបង្ហូរទឹកភ្នែកមកលើពួកគេ ។
សាច់ញាតិរបស់បាតុករដែលស្លាប់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គាត់ជាជាងឈើអាយុ ៣៦ ឆ្នាំត្រូវបានប៉ូលិសបាញ់ចំទ្រូង ខណៈអ្នកស្លាប់ផ្សេងទៀតជាក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំត្រូវបានបាញ់ចំក្បាល ។
កាលពីថ្ងៃសុក្រស្រ្តីបាតុករវ័យក្មេងម្នាក់បានក្លាយជាមនុស្សដំបូងដែលបានអះអាងថាបានស្លាប់ដោយសារការតវ៉ានេះ ។ នាង Mya Thwe Thwe Khaing ត្រូវបានបាញ់ចំក្បាលកាលពីថ្ងៃទី ៩ ខែកុម្ភៈ នៅឯការប្រមូលផ្ដុំមួយក្នុងរដ្ឋធានីណៃពិដោ ។
ទន្ទឹមនោះយោធាក៏បាននិយាយដែរថា ប៉ូលិសម្នាក់បានស្លាប់ក្រោយរងរបួសធ្ងន់ធ្ងរចាប់តាំងពីការតវ៉ាបានចាប់ផ្តើម បន្ទាប់ពីរដ្ឋប្រហារ ១ កុម្ភៈ ។
ក្រុមអ្នកតវ៉ាកំពុងទាមទារឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ។ លោកស្រីកំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះដោយត្រូវបានចោទប្រកាន់ពីបទនាំចេញនាំចូលអាយកូមដោយខុសច្បាប់ និងរំលោភច្បាប់គ្រោះមហន្តរាយធម្មជាតិរបស់ប្រទេស ។
យោធាបានចោទប្រកាន់ការឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្ស NLD កាលពីឆ្នាំមុនគឺជាការក្លែងបន្លំ ប៉ុន្តែមិនបានផ្តល់ភស្តុតាងនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ ការតវ៉ានៅមីយ៉ាន់ម៉ាកាន់តែផ្ទុះខ្លាំង ក្រោយបាតុករស្លាប់លើកដំបូង
ចុចអាន ៖ ខ្លាំងទៅៗហើយ! ក្រុម Hacker ចូលវាយលុកវេបសាយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រឆាំងរដ្ឋប្រហារ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


