ព័ត៌មានអន្ដរជាតិ
អ្នកលេង TikTok ម្នាក់ រងពិន័យ ក្រោយបង្ហោះឃ្លិបហៅទីក្រុងហូជីមិញថា ជាជម្រកឧក្រិដ្ឋកម្ម
សារព័ត៌មាន Tuoi Tre កាលពីថ្ងៃអង្គារ ទី០៣ ខែមេសា បានរាយការណ៍ថា នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងទីក្រុងហូជីមិញ កំពុងសហការជាមួយសមភាគីរបស់ខ្លួននៅខេត្ត Bac Giang ភាគខាងជើង ដើម្បីផាកពិន័យ TikToker ម្នាក់ មានគណនីឈ្មោះថា Nhat Hai Biet Tuot ចំពោះការបង្ហោះវីដេអូឃ្លិបដែលមានខ្លឹមសារក្នុងន័យរើសអើង និងថា ហូជីមិញ ឬ Saigon ជាទីតាំងដ៏ល្អសម្រាប់ឧក្រិដ្ឋជន។
ដូចនេះ នាយកដ្ឋានព័ត៌មាននៅទីក្រុង Bac Giang បានផាកពិន័យលោក Nguyen Nhat Hai ដែលជាម្ចាស់គណនី Nhat Hai Biet Tuot TikTok ចំនួន ៧.៥ លានដុង (៣០០.២៣ ដុល្លារ) សម្រាប់ការបង្ហោះព័ត៌មានមិនពិត និងប្រឌិតដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះស្ថាប័ន និងអង្គការនានា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ឬសេចក្តីថ្លៃថ្នូររបស់បុគ្គល។

ទន្ទឹមនោះទៀតដែរ នាយកដ្ឋានព័ត៌មានបានបញ្ចាក់ថា កាលពីថ្ងៃទី ១៤ ខែមីនា វីដេអូឃ្លិបមួយដែលមានចំណងជើងថា “Giat Bim Bim O Sai Gon” (Snatching Snacks in Saigon) បានរីករាលដាលនៅលើ TikTok ។ វីដេអូបង្ហាញពីខ្សែវីដេអូនៃមនុស្សមួយក្រុមប្លន់ហាងទំនិញមួយកន្លែងនៅស្រុក Binh Thanh ក្នុងឧបទ្ទវហេតុមួយដែលប៉ូលិសមូលដ្ឋានមិនទាន់អាចសន្និដ្ឋានបានច្បាស់លាស់នៅឡើយទេ ទាក់ទងនឹងហេតុការណ៍នេះ។
ពេលនោះ TikToker បានចាប់ផ្តើមជាមួយនឹងសំណួរថា “តើអ្នកដឹងទេថាហេតុអ្វីបានជាមនុស្សច្រើនតែមានទូរស័ព្ទ ខ្សែក កាបូប សូម្បីតែអាហារសម្រន់ត្រូវបានប្លន់នៅ Saigon?” ដែលរាប់បញ្ចូលទាំងឈ្មោះអតីតទីក្រុងហូជីមិញដែលនៅតែប្រើប្រាស់ពេញនិយមនាពេលបច្ចុប្បន្ននេះ។ ជាពិសេស មនុស្សនៅក្នុងទីក្រុងហូជីមិញ មានពិធីជប់លៀងផឹកស៊ីជារៀងរាល់ថ្ងៃ ហើយឧក្រិដ្ឋកម្មកើតឡើងនៅក្នុងទីក្រុង”។
លើសពីនេះទៀតដែរ ម្ចាស់ TikTok ដដែលបានអះអាងទៀតថា Saigon មានចោរច្រើន ដោយសារវប្បធម៌របស់ខ្លួន ហើយមនុស្សមិនខ្វល់ពីអ្នកដទៃទេ ដូច្នេះវាជាកន្លែងដ៏ល្អសម្រាប់ឧក្រិដ្ឋកម្មលាក់ខ្លួនពួនជម្រក។
យ៉ាងណាមិញ វីដេអូឃ្លិបនេះត្រូវបានលុបចេញភ្លាមៗលើបណ្ដាញសង្គមកម្សាន្តមួយនេះ បន្ទាប់ពីមានការរិះគន់ចំពោះការចោទប្រកាន់ថាបង្កើតការរើសអើងក្នុងតំបន់ ។ ជាពិសេស បន្ទាប់ពីទទួលបានចំនួន Like និង Comment យ៉ាងច្រើនលើសលុប មានទាំងអ្នកបញ្ចេញមតិមិនយល់ស្របនិងស្របព្រមៗគ្នា។ ចំណែកឯគណនីរបស់ Nhat Hai Biet Tuot មកដល់ពេលនេះ ដែលមានអ្នក Subscribe ប្រហែល ៩០០,០០០ និងមានអ្នកចូលចិត្ត ៣០.៥ លាននាក់នៅតែបន្តរក្សាវត្តមាននៅលើអ៊ីនធឺណិតយ៉ាងសំខាន់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រី វៀតណាម ក្លែងជាបុគ្គលិកស្ថានកុងស៊ុលអូស្ត្រាលី ឆបោកលុយជាង ៣៩ម៉ឺនដុល្លារ ពីបុរសម្នាក់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់