ព័ត៌មានអន្ដរជាតិ
វៀតណាម ព្រមានមនុស្សចាស់ កុមារ និងកម្មករសំណង់ប្រយ័ត្នកើតជំងឺ ៣ មុខ ពេលសីតុណ្ហភាពលើស ៤០ អង្សាសេ
អ្នកជំនាញផ្នែកសុខភាពវៀតណាមបានចេញការព្រមានអំពីហានិភ័យ ក៏ដូចជាគ្រោះថ្នាក់សុខភាពចំនួន ៣ ដូចជា វិលមុខ សន្លប់ និងដាច់សរសៃឈាមខួរក្បាល ប្រសិនបើប្រជាពលរដ្ឋទាំងឡាយណាស្ថិតនៅក្រោមសីតុណ្ហភាពលើសពី ៤០ អង្សាសេ ជាពិសេសគឺមនុស្សចាស់ កុមារ និងកម្មករសំណង់តែម្ដង ។ នេះបើតាមការចេញផ្សាតដោយសារព័ត៌មាន Vietnam News កាលពីថ្ងៃទី៨ ខែមេសាកន្លងទៅ ។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានឲ្យដឹងថា ខេត្ត Son La និងខេត្ត Hoa Binh ដែលសុទ្ធសឹងតែនៅភាគខាងជើងប្រទេសវៀតណាម ក៏ដូចជាខេត្តភាគកណ្តាល រាប់ចាប់ពីខេត្ត Thanh Hoa ដល់ខេត្ត Thua Thien-Hue នឹងប៉ះសីតុណ្ហភាពចាប់ពី ៣៧ អង្សាសេឡើងទៅ ។
ចំណែកនៅតំបន់ភាគខាងត្បូង និងតំបន់ផ្សេងទៀតនៅភាគខាងជើង បច្ចុប្បន្នកំពុងមានសីតុណ្ហភាពប្រហែល ៣៥ ទៅ ៣៧ អង្សាសេ ខណៈនៅទីក្រុងហូជីមិញ ប្រជាជនភាគច្រើនសម្រុកទៅសំងំនៅហាងកាហ្វេ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានាដើម្បីរកកន្លែងត្រជាក់ ហើយអ្នកដែលធ្វើការនៅកន្លែងវាលត្រូវការពារខ្លួនដោយមានអាវការពារ ម៉ាស និងវ៉ែនតាការពារកម្ដៅថ្ងៃជាដើម ។
យោងតាមលោក Nguyen Phuoc Huy ប្រធានស្ថានីយ៍ឧតុនិយមខេត្តបានឲ្យដឹងថា នៅខេត្ត Dong Nai សីតុណ្ហភាពធ្លាក់ចុះបន្តិច ប៉ុន្តែនៅតែក្តៅចង់ឆេះ ហើយកំពុងបង្កផលប៉ះពាល់ទៅដល់សុខភាពទាំងមនុស្សចាស់ និងកុមារ ជាពិសេសដោយសារតែអាកាសធាតុក្តៅថ្ងៃនេះហើយ ទើបលោកសម្រេចឲ្យគ្រួសារកុំចេញពីផ្ទះដាច់ខាត លើកលែងតែករណីបន្ទាន់ ប៉ុន្តែក៏ត្រូវរង់ចាំរហូតដល់មេឃត្រជាក់បន្តិចផងដែរ ទើបអាចចេញទៅក្រៅបាន” ។

លោក Phuoc Huy បានកត់សម្គាល់ទៀតថា សីតុណ្ហភាពក្ដៅបែកផ្សែង និងការខ្សោះជាតិទឹកអាចនាំឲ្យមនុស្សមួយចំនួនកើតមានជំងឺដាច់សរសៃឈាមបេះដូង និងបង្កើនហានិភ័យនៃជំងឺដូចជា ណែនទ្រូង ចង្វាក់បេះដូងលោតខុសប្រក្រតី និងជំងឺខ្សោយបេះដូងជាដើម ហើយលោកថែមទាំងណែនាំដល់ប្រជាពលរដ្ឋឲ្យចៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យយូរថ្ងៃ កំណត់ការហាត់ប្រាណ និងទទួលទានទឹកឲ្យបានច្រើន ជាពិសេសអ្នកមានជំងឺលើសឈាម ជំងឺធាត់ និងជំងឺសរសៃឈាមបេះដូងត្រូវតែតាមដានសុខភាពខ្លួនឯងឲ្យបានដិតដល់ ។
គួរបញ្ជាក់ថា មិនមែនតែវៀតណាមនោះទេដែលជួបសីតុណ្ហភាពក្ដៅបែកផ្សែងបែបនេះ ពោលប្រទេសជាប់ភូមិផងរបងជាមួយដូចជា កម្ពុជា និងថៃក៏ក្ដៅចង់ខ្លោចដូចគ្នា ។ ជាក់ស្ដែងនាយកដ្ឋានឧតុនិយមថៃកាលពីពេលថ្មីៗនេះបានចេញការព្រមាននឹងមានសីតុណ្ហភាព ៤៣ អង្សាសេនៅតំបន់ភាគខាងជើង ខណៈនៅទីក្រុងបាងកកវិញអាចនឹងប៉ះរលកកម្ដៅរហូតដល់ ៣៩ អង្សាសេឯណោះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ចាប់ពីថ្ងៃនេះ ខេត្តភាគខាងជើង ថៃ ប៉ះសីតុណ្ហភាព ៤៣ អង្សាសេ ខណៈទីក្រុងបាងកកក៏ក្ដៅចង់ខ្លោច
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


