ព័ត៌មានអន្ដរជាតិ
ចាប់ពីថ្ងៃនេះ ខេត្តភាគខាងជើង ថៃ ប៉ះសីតុណ្ហភាព ៤៣ អង្សាសេ ខណៈទីក្រុងបាងកកក៏ក្ដៅចង់ខ្លោច
នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានអំពីអាកាសធាតុក្ដៅខ្លាំងក្នុងខេត្តចំនួន ២១ ជាពិសេសនៅភាគខាងជើងនឹងក្លាយជាតំបន់ក្តៅបំផុតរបស់ប្រទេសជាមួយនឹងការព្យាករណ៍សីតុណ្ហភាពមានរហូតដល់ ៤៣ អង្សាសេឯណោះ ខណៈទីក្រុងបាងកកវិញអាចជួបសីតុណ្ហភាពអតិបរមា ៣៩ អង្សាសេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ។

ចំណែកឫសគល់នាំឲ្យថៃជួបអាកាសធាតុក្ដៅឆេះឆួលនៅទូទាំងប្រទេសបែបនេះ គឺដោយសារតែប្រព័ន្ធសម្ពាធទាបគ្របដណ្ដប់មកលើតំបន់ខ្ពស់រាប ខណៈពាក់ព័ន្ធនឹងរលកកម្ដៅនេះទៀតសោត នាយកដ្ឋានក៏បានចេញសារព្រមានទៅដល់សាធារណជនផងដែរគួរតែថែរក្សាសុខភាពឲ្យបានល្អ ចៀសវាងសកម្មភាពក្រៅផ្ទះយូរ ឬធ្វើការនៅកន្លែងវាលជាដើម ។
ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមេសា ប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ដែលបោកបក់ចេញពីប្រទេសចិននឹងគ្របដណ្តប់ភាគខាងជើងប្រទេសថៃ ក៏ដូចជានៅសមុទ្រចិនខាងត្បូងផងដែរ ហើយក្នុងអំឡុងពេលនេះ ភាគខាងជើងប្រទេសនឹងជួបអាកាសធាតុក្តៅចង់ខ្លោចតែម្ដង ។

ចំណែកចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមេសា ខ្យល់ដែលបក់បោកពីទិសខាងលិចឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា និងតំបន់ភាគខាងជើង នឹងនាំឲ្យប្រទេសថៃជួបប្រទះព្យុះរដូវក្តៅជាលើកដំបូង ប៉ុន្តែក៏នឹងលាយឡំព្យុះផ្គររន្ទះ ខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់នៅតាមតំបន់ផងដែរ ហើយឥទ្ធិពលនេះនឹងកើតមានជាហូរហែនៅតំបន់ភាគឦសាន និងតំបន់ផ្សេងទៀតជាដើម ។
គួរបញ្ជាក់ថា កត្តាមួយទៀតដែលនាំឲ្យប្រទេសថៃជួបអាកាសធាតុក្ដៅហួតហែងបែបនេះ គឺដោយសារតែឥទ្ធិពល El Nino ដែលបច្ចុប្បន្នក៏កំពុងអុកឡុកនៅពាសពេញពិភពលោកផងដែរ ខណៈបាតុភូតអាកាសធាតុមួយនេះនឹងបង្កឲ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងទាញសីតុណ្ហភាពឲ្យហក់ឡើងខ្ពស់ក្នុងកម្រិតកំណត់ត្រាថ្មីៗជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ បុរសថៃ ដាច់សរសៃឈាមខួរក្បាលស្លាប់ ព្រោះផឹកស្រា ទាំងពេលមេឃកំពុងក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


