ព័ត៌មានអន្ដរជាតិ
អាមេរិក គ្រោងបញ្ជូនជំនួយយោធាថ្មី ១ ពាន់លានដុល្លារដល់ អ៊ុយក្រែន
មន្ទីរបញ្ចកោណបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនកញ្ចប់ជំនួយយោធាថ្មីចំនួន ១ ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលព្រឹទ្ធសភាកំពុងពន្លឿនច្បាប់ដែលរង់ចាំជាយូរមកហើយដើម្បីផ្តល់ជំនួយជាសព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវដែលកំពុងតែដង្ហើយហៅត្រូវការជាបន្ទាន់ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៤ ខែមេសានេះ ។

សេចក្ដីសម្រេចនេះកើតឡើង បន្ទាប់ពីមានការខកចិត្តជាច្រើនខែ ខណៈដែលកញ្ចប់ជំនួយនេះបានជាប់គាំងនៅក្នុងសភា ដោយបង្ខំឲ្យប្រធានសភាលោក Mike Johnson រួមគ្នាបង្កើតសម្ព័ន្ធទ្វេភាគីដើម្បីអនុម័តច្បាប់នេះ ។ កញ្ចប់ជំនួយបរទេសចំនួន ៩៥ ពាន់លានដុល្លារ រួមទាំងរាប់ពាន់លានសម្រាប់អ៊ីស្រាអែល និងតៃវ៉ាន់ បានឆ្លងកាត់សភារួចហើយកាលពីថ្ងៃសៅរ៍ ហើយព្រឹទ្ធសភាក៏បានអនុម័តផងដែរកាលពីថ្ងៃអង្គារ ខណៈរង់ចាំលោកប្រធានាធិបតី Joe Biden ចុះហត្ថលេខានៅថ្ងៃពុធនេះ ។
កញ្ចប់នេះមានគ្រាប់រំសេវជាច្រើន រួមទាំងប្រព័ន្ធខែលការពារដែនអាកាស កាំភ្លើងធំ ក៏ដូចជារថពាសដែក និងអាវុធផ្សេងៗទៀតដែលសុទ្ធសឹងតែជារបស់ដែលកងកម្លាំងអ៊ុយក្រែន ខណៈមន្ត្រីអាមេរិកបាននិយាយថា សព្វាវុធមួយចំនួននឹងត្រូវបានបញ្ជូនយ៉ាងលឿនទៅកាន់សមរភូមិក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ការបញ្ចូនសព្វាវុធរបស់អាមេរិកក៏កើតមានឡើង បន្ទាប់ពីការប្រកាសដោយចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារដោយសន្យាផ្តល់ប្រាក់បន្ថែមចំនួន ៦២០ លានដុល្លារដែលជាកញ្ចប់ផ្គត់ផ្គង់យោធាថ្មីសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រាប់រំសេវចំនួន ៤ លានគ្រាប់ផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


