Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមួយរបស់ ឥណ្ឌា បិទសាលារៀន និងមហាវិទ្យាល័យ ចំពេលមេឃបើកថ្ងៃចង់ឆេះ

បានផុស

នៅ

រដ្ឋ Kerala របស់ប្រទេសឥណ្ឌាបានបង្ខំចិត្តបិទសាលារៀន និងមហាវិទ្យាល័យទាំងអស់រហូតដល់ថ្ងៃចន្ទ ទី៦ ខែឧសភា ដោយសារសីតុណ្ហភាពក្តៅខ្លាំង ស្របពេលដែលមេឃបើកថ្ងៃខ្លាំងបែបនេះក៏បានសម្លាប់មនុស្ស ២ នាក់រួចមកហើយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី​៣ ខែឧសភានេះ ។

រលកកម្ដៅដ៏ខ្ពស់កម្រកើតមាននៅក្នុងរដ្ឋ Kerala បានធ្វើឲ្យរដ្ឋាភិបាលប្រកាសឲ្យប្រជាជានមានការប្រុងប្រយ័ត្នពីការប៉ះពាល់នឹងពន្លឹព្រះអាទិត្យ និងបានជំរុញឲ្យអាជ្ញាធរតាមដានស្ថានភាពដើម្បីចៀសវាងមានករណីភ្លើងឆេះព្រៃ និងបានស្នើឲ្យក្រសួងអប់រំប្រកាសបិទសាលារៀន និងមហាវិទ្យាល័យនានាដល់​ថ្ងៃទី៦ ខែឧសភា ខណៈសីតុណ្ហភាពកើនដល់ ៤៦ អង្សាសេ ។

ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅក្នុងរដ្ឋ Kerala មានមនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់បាត់ស្លាប់បាត់បង់ជីវិតកាលពីដើមសប្តាហ៍នេះ ខណៈអាជ្ញាធរដាក់ការសង្ស័យថា បានស្លាប់ដោយសារកម្ដៅក្ដៅខ្លាំង ។

គួរបញ្ចាក់ថា រលកកម្ដៅបានបង្ខំឲ្យបិទសាលារៀននៅផ្នែកខ្លះនៃអាស៊ី និងអាហ្រ្វិកខាងជើង ដោយឲ្យសិស្សងាកមករៀនតាមប្រព័ន្ធអនឡាញវិញ ខណៈការកើនឡើងនៃសីតុណ្ហភាព និងភាពស្ងួតបានបណ្តាលឲ្យមានភ្លើងឆេះព្រៃជាញឹកញាប់នៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌា ជាពិសេសនៅក្នុងរដ្ឋ Odisha ដោយសារមនុស្សដុតព្រៃដើម្បីប្រមូលផ្កាមួយប្រភេទដែលប្រើសម្រាប់ផលិតស្រា ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម