ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចាប់បានមន្ត្រីផ្ទៃក្នុង២នាក់ ប៉ុនប៉ងធ្វើឃាតលោក ហ្សេលេនស្គី
ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) ប្រកាសថា មន្ត្រីពីរនាក់នៃរដ្ឋបាលសន្តិសុខរដ្ឋ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី និងមន្ត្រីទីក្រុងកៀវកំពូលៗផ្សេងទៀត ហើយអាវុធមួយចំនួនក៏ត្រូវបានរកឃើញផងដែរ។

តាមការចុះផ្សាយរបស់ RT, ទីភ្នាក់ងារនេះបានអះអាងនៅក្នុងការបង្ហោះលើឆានែល Telegram ថា ជនសង្ស័យទាំងពីរដែលម្នាក់ជាប្រធានរដ្ឋបាលសន្តិសុខរដ្ឋ ឈ្មោះ Andrey Guk និងសហការីឈ្មោះ Derkach គឺកំពុងរៀបចំផែនការសម្លាប់ប្រធានាធិបតីអ៊ុយក្រែន, ប្រធាន SBU លោក Vasily Malyuk និងប្រមុខចារកម្មជាតិ Kirill Budanov ព្រមទាំងអ្នកផ្សេងទៀត។
SBU និយាយថា បុរសទាំងនោះ គឺជាភ្នាក់ងារនៃបណ្តាញមួយរៀបចំនិងបញ្ជាចេញពីទីក្រុងមូស្គូ ហើយកំពុងធ្វើការឃ្លាំមើលលោក ហ្សេលេនស្គី ព្រមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតជាមួយចេតនាបើកដៃឲ្យមានការវាយប្រហារដោយមីស៊ីល និងដ្រូន kamikaze លើពួកគេ។

ចំពោះការធ្វើឃាតវិញ បើតាមការចុះផ្សាយរបស់ BBC, ពួកគេបានរៀបផែនការសម្លាប់ មុនពិធីបុណ្យអ៊ីស្ទើរនៅថ្ងៃទី៥ខែឧសភា ជាមួយនឹងការផ្តាច់ជីវិតលោក ហ្សេលេនស្គី ដើម្បីធ្វើជាកាដូដល់លោក ពូទីន មុនពិធីសម្ពោធចូលកាន់តំណែងរបស់គាត់ ជាប្រធានាធិបតីរុស្ស៊ី អាណត្តិទី៥។
ទោះបីជាយ៉ាងណាក៏ដោយ ជនសង្ស័យទាំងពីរ ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងរៀបចំការវាយប្រហារភេរវកម្ម ហើយឥឡូវ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។

តាមពិតទៅប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច តែងរាយការណ៍ថា លោក ហ្សេលេនស្គី បានក្លាយជាគោលដៅចម្បងរបស់ទីក្រុងមូស្គូ តាំងតែពីដើមដំបូងនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែនមកម្ល៉េះ ហើយក៏មានការប៉ុនប៉ងធ្វើឃាតលោក ជាច្រើនលើកច្រើនសាផងដែរ។
កាលពីខែមុន បុរសសញ្ជាតិប៉ូឡូញម្នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ និងចោទប្រកាន់ពីបទសហការជាមួយចារកម្មរុស្ស៊ី ដើម្បីធ្វើឃាតលោក ហ្សេលេនស្គី។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ មិនទាន់ធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ ប៉ុន្តែអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev លើកឡើងថា ឧប្បត្តិហេតុនៅក្នុងប្រទេសប៉ូឡូញ បានបង្ហាញថា ក្រុមអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងកៀវ កំពុងព្យាយាមកម្ចាត់លោក ហ្សេលេនស្គី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូឡូញ ចាប់ខ្លួនបុរសម្នាក់ ដែលគេចាត់មក ឲ្យធ្វើឃាតលោក Zelensky

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ