ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ចាប់ខ្លួនបុរសម្នាក់ ដែលគេចាត់មក ឲ្យធ្វើឃាតលោក Zelensky
តាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែមេសា ប្រទេសប៉ូឡូញ បានចាប់ខ្លួនបុរសម្នាក់ និងចោទប្រកាន់ពីបទសហការជាមួយចារកម្មរុស្ស៊ី ដើម្បីធ្វើឃាតឬជួយរៀបចំផែនការសម្លាប់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។

រដ្ឋអាជ្ញាប៉ូឡូញអះអាងថា តាមការឲ្យការណ៍ពីអ៊ុយក្រែន, ខ្លួនចាប់បានបុរសម្នាក់ឈ្មោះ Pawel K ដែលគេចាត់មកឲ្យប្រមូលព័ត៌មានអំពីអាកាសយានដ្ឋាន Rzeszow-Jasionka ក្នុងប្រទេសប៉ូឡូញ ដែលលោក Zelensky តែងតែធ្វើដំណើរឆ្លងកាត់។
យ៉ាងណាក្តី អាជ្ញាធរមិនទាន់បញ្ជាក់ច្បាស់ទេថាតើគាត់ បានផ្តល់ព័ត៌មានអ្វីខ្លះហើយទៅឲ្យរុស្ស៊ី ប៉ុន្តែបើរកឃើញមានកំហុសមែន គាត់ត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ត្បិតខណៈពេលនេះ គាត់កំពុងជាប់ឃុំ ហើយការស៊ើបអង្កេតកំពុងធ្វើឡើង។

មិនត្រឹមតែលោក Zelensky ទេ, ព្រលានយន្តហោះ Rzeszow-Jasionka ក៏ជាកន្លែងមេដឹកនាំពិភពលោកផ្សេងទៀតត្រូវឆ្លងកាត់ដែរ សូម្បីតែប្រធានាធិបតីអាមេរិក Joe Biden ពេលដែលចង់ទៅអ៊ុយក្រែន។
មិនត្រឹមប៉ុណ្ណឹង យន្តហោះយោធានិងដឹកទំនិញមកពីសហរដ្ឋអាមេរិក ក៏ដូចជាទូទាំងទ្វីបអឺរ៉ុប តែងហោះហើរចេញចូលអាកាសយានដ្ឋាននេះ ដើម្បីផ្តល់គ្រឿងផ្គត់ផ្គង់ដល់រថយន្តដែលរង់ចាំយក រួចដឹកបន្តចម្ងាយ១០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ព្រំដែនអ៊ុយក្រែន។

មុនការវាយលុកពេញទំហឹងលើអ៊ុយក្រែន, Rzeszow-Jasionka គឺគ្រាន់តែជាព្រលានយន្តហោះក្នុងតំបន់តូចមួយប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីពេលនោះមក វាបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ ដើម្បីផ្គត់ផ្គង់ជំនួយយោធារបស់លោកខាងលិច ទៅឲ្យអ៊ុយក្រែន។
សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ជាមួយគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Zelensky ថា រុស្ស៊ី ដឹងក្រឡាដើរ របស់លោកខាងលិចអស់ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


