ព័ត៌មានអន្ដរជាតិ
លោក Netanyahu ទទួលខុសថា អសមត្ថភាពការពារប្រជាជន តែក៏មិនព្រមចុះចេញពីតំណែង
នេះជាលើកដំបូងហើយដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រកាសទទួលស្គាល់ ក៏ដូចជាសារភាពជាសាធារណៈអំពីការបរាជ័យមិនអាចជួយការពារប្រជាពលរដ្ឋបានពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលពីសំណាក់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសកាលពីឆ្នាំមុន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Times of Israel កាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅ ។

នៅពេលអ្នកសារព័ត៌មានសួរថាតើលោក Netanyahu បរាជ័យក្នុងការការពារប្រជាពលរដ្ឋពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ មែនឬ? នាយករដ្ឋមន្ត្រីវ័យ ៧៥ ឆ្នាំរូបនេះបានថ្លែងក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយលោក Phil’s Primetime និងចាក់ផ្សាយលើឆានែល YouTube កាលពីថ្ងៃសុក្រថា “ខ្ញុំទទួលស្គាល់ពីកំហុសរបស់ខ្ញុំ និងទទួលខុសត្រូវចំពោះមនុស្សគ្រប់គ្នាលើបញ្ហានេះ ហើយរដ្ឋាភិបាលរបស់ខ្ញុំក៏ទទួលខុសត្រូវចំពោះភាពអាក់ខាននៃការការពារប្រជាជនផងដែរ” ។
ចាប់តាំងពីសោកនាដកម្ម ៧ តុលា ២០២៣ មក លោក Netanyahu រងសម្ពាធមិនលួសថ្ងៃឲ្យលោកលាលែងពីតំណែង ដោយសារតែកង្វះការស៊ើបអង្កេតទាក់ទងនឹងការវាយប្រហារដ៏សាហាវឃោរឃៅពីសំណាក់ចលនាក្រុមតស៊ូប្រដាប់អាវុធហាម៉ាស ក្រោមហេតុផលប្រឆាំងគោលនយោបាយ និងសកម្មភាពគៀបសង្កត់របស់រដ្ឋាភិបាលទីក្រុង Tel Aviv មកលើពលរដ្ឋប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ប៉ុន្តែលោកនៅតែក្រាញននៀលមិនព្រមចុះចេញពីតំណែងឡើយ ។
ស្របពេលជាមួយគ្នានេះ ការប្រកាសទទួលស្គាល់របស់លោក Netanyahu ចំពោះការអសមត្ថភាពការពារប្រជាជនពីសំណាក់រដ្ឋាភិបាលរបស់លោកកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថា នឹងបញ្ឈប់ការផ្គត់ផ្គង់អាវុធមួយចំនួនដល់អ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលហ៊ានបើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំណាមួយទៅលើទីក្រុង Rafah ជាទីដែលជនស៊ីវិលស្លូតត្រង់ប្រមូលផ្ដុំគ្នារស់នៅកកកុញ ក្រោយរត់ចេញពីភ្លើងសង្គ្រាម ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីចលនប្រដាប់អាវុធរបស់ប៉ាឡេស្ទីនមួយនេះបានបើកប្រតិបត្តិការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ដោយបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់ឈ្លើយសឹកប្រហែល ២៥០ នាក់ផងដែរ ។
ទន្ទឹមនោះ ក្នុងភ្នក់ភ្លើងសង្គ្រាមជាង ៧ ខែក្រោយមកនេះ អ៊ីស្រាអែលក៏បានប្រើថ្នាំខ្លាំងសងសឹកទៅលើតំបន់ហ្គាហ្សាយ៉ាងចាស់ដៃដូចគ្នា ដោយរហូតមកដល់ពេលនេះបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាង ៣៥,០០០ នាក់ហើយ ខណៈលោក Biden និងមន្ត្រីអ្នកមុខអ្នកការរបស់លោកកាន់តែសង្គ្រឺតធ្មេញរិះគន់ទៅដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលចំពោះអំពើដ៏សាហាវយង់ឃ្នងមួយនេះ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ