ព័ត៌មានអន្ដរជាតិ
៤ ឆ្នាំទៀតក្រុមហ៊ុនអវកាស ចិន ចាប់ផ្ដើមដឹកអ្នកទេសចរទៅលេងទីលំហ សំបុត្រក្នុងម្នាក់ជាង ៤១ ម៉ឺនដុល្លារ
ក្រុមហ៊ុនអវកាសចិន CAS Space បានប្រកាសថា “យានទេសចរណ៍ទៅទីអវកាសរបស់ក្រុមហ៊ុននឹងហោះហើរចេញដំណើរជាលើកដំបូងក្នុងឆ្នាំ ២០២៧ ហើយសម្រាប់ប្រតិបត្តិការដឹកអ្នកទេសចរទៅលេងលំហអាកាសវិញនឹងចាប់ផ្ដើមនៅឆ្នាំ ២០២៨” ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅ ។
ការប្រកាសនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនអវកាសឯកជន Blue Origin របស់លោកមហាសេដ្ឋី Jeff Bezos បានប្រកាសថា យាន New Shepard Rocket ដែលមានសមត្ថភាពហោះហើរដឹកទំនិញ និងមនុស្សក្នុងដំណើរកម្សាន្តរយៈពេលខ្លីទៅកាន់ទីលំហ នឹងចាប់ផ្ដើមដំណើរការឡើងវិញនៅថ្ងៃអាទិត្យ ក្រោយផ្អាកប្រតិបត្តិការជិត ២ ឆ្នាំ ។
CAS Space បាននិយាយថា យានជំនិះរបស់ក្រុមហ៊ុនមានកន្លែងដាក់អ្នកទេសចរដែលមានបង្អួចប្រណិតបែប Panoramic ចំនួន ៤ ហើយអាចផ្ទុកអ្នកដំណើរបាន ៧ នាក់ក្នុងមួយជើងហោះហើរ ។ ក្រុមហ៊ុនគ្រោងនឹងរៀបចំការបាញ់បង្ហោះយានចំនួន ១០ គ្រឿងសម្រាប់ដឹកភ្ញៀវទេសចរទៅកាន់លំហអាកាសនៅរៀងរាល់ ១០០ ម៉ោងម្ដងចេញពីទីវាលបាញ់បង្ហោះដែលទើបសាងសង់ថ្មី ខណៈថ្លៃសំបុត្រនឹងត្រូវចំណាយពី ២ លានទៅ ៣ លានយ័ន (៤១៥,១២៧ ដុល្លារ) ក្នុងមនុស្សម្នាក់សម្រាប់ការការធ្វើដំណើរក្នុងមួយជើង ។
កម្មវិធីរុករកអវកាសរបស់ប្រទេសចិននាពេលថ្មីៗនេះកំពុងទាញទម្លាក់អាមេរិកក្នុងការប្រកួតប្រជែងក្នុងទីលំហអវកាស ហើយចិនអាចក្លាយជាប្រទេសដំបូងគេដែលយកសំណាកឋានព្រះច័ន្ទត្រឡប់មកកាន់ផែនដីវិញ បន្ទាប់ពីបានបាញ់បង្ហោះយានបេសកកម្ម Chang’e-6 កាលពីដើមខែនេះ ។
ការបាញ់បង្ហោះនោះទៀតសោត បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកកកុញទៅកាន់កន្លែងបាញ់បង្ហោះនៅលើកោះ Hainan របស់ប្រទេសចិន ។ មុនពេលការបំផ្ទុះដកយានចេញទៅទីអវកាស មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាដើម្បីរកជ្រុងទស្សនាផ្សេងៗគ្នានៅជិតកន្លែងបាញ់បង្ហោះដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងយូរ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន CAS Space ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ និងមានមូលដ្ឋាននៅទីក្រុងក្វាងចូវភាគខាងត្បូងប្រទេសចិន ខណៈម្ចាស់ភាគហ៊ុនធំទី ២ របស់ក្រុមហ៊ុនមួយនេះគឺវិទ្យាស្ថានស្រាវជ្រាវរដ្ឋនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ចិន-រុស្ស៊ី ប្រកាសរួមកម្លាំង បើកសករាជថ្មី ប្រឆាំងអាមេរិក

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ៩ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ