ព័ត៌មានអន្ដរជាតិ
នរណាគេនឹងដឹកនាំអ៊ីរ៉ង់បណ្ដោះអាសន្ន? ពេលណារកបានប្រធានាធិបតីថ្មី?
លោក Mohammad Mokhber នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នរបស់អ៊ីរ៉ង់ បន្ទាប់ពីមរណភាពរបស់លោកប្រធានាធិបតី Ebrahim Raisi នៅក្នុងសោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រ កាលពីម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

តួនាទីរបស់លោក Mokhber នឹងត្រូវចូលរួមជាមួយសមាជិកក្រុមប្រឹក្សាអ៊ីរ៉ង់ចំនួន២រូបទៀតគឺ ប្រធានសភា និងប្រធានតុលាការ ដើម្បីរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មីនៅក្នុងរយៈពេល៥០ថ្ងៃខាងមុខ។
ដូចគ្នាទៅលោក Raisi អ៊ីចឹងដែរ លោក Mokhber ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់គឺលោក Ali Khamenei។ អ្នកនយោបាយវ័យ៦៩ឆ្នាំរូបនេះ បានឡើងកាន់តំណែងជាអនុប្រធានាធិបតីទី១ នៅក្នុងឆ្នាំ២០២១ នៅពេលដែលលោក Raisi ជាប់ឆ្នោត។
លោក Mokhber គឺជាអ្នកជំនាញឈានមុខមួយរូបរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ដែលជួយពង្រឹង និងរក្សាលំនឹងសេដ្ឋកិច្ចអ៊ីរ៉ង់ឲ្យងើបឡើងវិញបាន បើទោះជាទទួលរងទណ្ឌកម្មសកលអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។

សូមរំឭកថា លោកប្រធានាធិបតី Ebrahim Raisi រួមជាមួយមន្ត្រីអ្នកមុខអ្នកការផ្សេងទៀតដែលរួមដំណើរជាមួយលោក បានទទួលមរណភាព ក្រោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ អំឡុងពេលចុះទៅតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ នៅភាគពាយព្យប្រទេស។ មន្ត្រីដែលអមដំណើរ មានដូចជា លោករដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian, អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងតំណាងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Mohammad Ali Ale-Hashem៕
ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


