Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសផ្ដល់ជំនួយយោធាបន្ថែមចំនួន ២៧៥ លានដុល្លារឲ្យ អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋអាមេរិកនឹងប្រកាសផ្តល់ជំនួយយោធាចំនួន ២៧៥ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ខណៈដែលទីក្រុងកៀវកំពុងតស៊ូដើម្បីទប់ទល់នឹងសង្គ្រាមលុកលុយកាន់តែខ្លាំងឡើងរបស់កងទ័ពរុស្ស៊ីនៅក្នុងតំបន់ Kharkov ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្រ្តីអាមេរិក ២ រូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជំនួយនេះ​នឹងក្លាយជាជំនួយយោធាលើកទី ៤ សម្រាប់អ៊ុយក្រែន ចាប់តាំងពីសភាបានអនុម័តច្បាប់ជំនួយបរទេសដែលបានពន្យារពេលជាយូរកាលពីចុងខែមុន ។

កញ្ចប់យោធាថ្មីនេះរួមមាន ប្រព័ន្ធកាំភ្លើងធំ HIMARS, គ្រាប់បែក, គ្រាប់កាំភ្លើងធំដែលអ៊ុយក្រែនកំពុងមានតម្រូវការខ្ពស់ រួមទាំងមីស៊ីលបាញ់ប្រឆាំងរថក្រោះ Javelin និង AT-4 ក៏ដូចជាគ្រាប់រំសេវសម្រាប់អាវុធទាំងនោះជាដើម ខណៈកញ្ចប់នេះនឹងប្រកាសឲ្យបានឆាប់រហ័សដើម្បីឆ្លើយតបនឹងការការវាយលុកថ្មីរបស់រុស្ស៊ីលើទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ។

គួរបញ្ជាក់ថា រុស្ស៊ីបានព្យាយាមទាញយកអត្ថប្រយោជន៍ពីការខ្វះខាតរបស់អ៊ុយក្រែនខាងផ្នែកកម្លាំងទ័ព និងសព្វាវុធ បន្ទាប់ពីជំនួយទាំងនោះត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនខែ ដោយសារតែសភាអាមេរិកមិនព្រមអនុម័ត ខណៈចាប់តាំងពីពេលនោះមក កងកម្លាំងអ៊ុយក្រែនបានដកថយចេញពីកន្លែងនានា ស្របពេលដែលរុស្ស៊ីបានវាយលុកបណ្តាញអគ្គិសនី និងតំបន់ស៊ីវិលរបស់ខ្លួន ។

ចាប់តាំងពីលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើកញ្ចប់ជំនួយបរទេសថ្មីចំនួន ៩៥ ពាន់លានដុល្លារ ដែលរួមមានប្រហែល ៦១ ពាន់លានដុល្លារដល់អ៊ុយក្រែនមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាសរុបឲ្យអ៊ុយក្រែនគឺរាប់រយពាន់លានដុល្លារហើយ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកក្នុងខែកុម្ភៈ ឆ្នាំ២០២២ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ជាថ្មីម្ដងទៀត លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរ ពិសេសប្រធានផ្សារគ្រប់ផ្សារ ចាប់អ្នកយកភាស៊ីលើសសៀវភៅបន្ទុក

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព​ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង​៤​ម៉ឺន​នាក់ ដាក់​ញត្តិ​ថ្កោលទោស​របាយការណ៍ និង​សកម្មភាព​សង់​ត្រា​ល់

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​សណ្ឋាគារ​មួយកន្លែងនៅខេត្ត​ព្រះសីហនុ ​បណ្ដាល​ឱ្យ​ជន​ជាតិ​ចិន​ម្នាក់​បានស្លាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

សេដ្ឋកិច្ច៩ ម៉ោង មុន

ថៃ​រំពឹង​​ការ​សន្យា​វិនិយោគ​ជាង​ ២០ ប៊ីលាន​​ក្នុង​ឆ្នាំ​ ២០២៤ នេះ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

សេដ្ឋកិច្ច១២ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ឡាវ​បញ្ឈប់ជើងហោះហើរ មកកម្ពុជា ​ក្រោយបើកដំណើរការរយៈពេលខ្លី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ផ្លោង​មីស៊ីល​​១៧​គ្រាប់​ដាក់​អ៊ុយក្រែន ក្រោយ G7 ​យក​ទ្រព្យ​សម្ប​ត្តិ​បង្កក​ជួយ​ក្រុង​កៀវ

ចរាចរណ៍១២ ម៉ោង មុន

មនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍រថយន្ដធុនធំពីរគ្រឿងបុកគ្នា

Sokha Hotels

ព័ត៌មានពេញនិយម