ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ
តាមការចុះផ្សាយរបស់ CNN នៅថ្ងៃសុក្រទី៣១ខែឧសភា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរកឃើញថាមានពិរុទ្ធ ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីជួយដល់ការជាប់ឆ្នោតឆ្នាំ២០១៦ ហើយករណីនេះក៏ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានបង់ប្រាក់បំបិទមាត់ដល់តារាសិច Stormy Daniels ផងដែរ នាំឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ។
រឿងក្តីគឺចាប់ផ្តើមតាំងពីឆ្នាំមុនមកម្ល៉េះ ពេលដែលមេធាវីសង្កាត់ Manhattan លោក Alvin Bragg នៅខាងគណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោក ត្រាំ ជាមួយនឹងអំពើឧក្រិដ្ឋកម្មចំនួន៣៤ករណី ដោយចោទថា អ្នកនយោបាយគណបក្សសាធារណរដ្ឋរូបនេះ ព្យាយាម លាក់បាំងព័ត៌មានខុសឆ្គងនិងសកម្មភាពខុសច្បាប់ពីប្រជាជនអាមេរិក មុននិងក្រោយការបោះឆ្នោតឆ្នាំ២០១៦។
ក្រោយមក គណៈវិនិច្ឆ័យបានពិចារណាអស់រយៈពេលពីរថ្ងៃ ហើយក៏ប្រកាសសាលក្រម មុនម៉ោង៥ល្ងាចថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភាឆ្នាំ២០២៤ថា លោក ត្រាំ ពិតជាមានកំហុសលើការចោទប្រកាន់ទាំងអស់មែន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការប្រកាសសាលក្រមភ្លាម លោក ត្រាំ បានប្រាប់ទៅអ្នកយកព័ត៌មានមួយរំពេចថា “នេះគឺជាការកាត់ក្តីដ៏ឃោរឃៅ និងគួរឲ្យអាម៉ាស់បំផុត។ សាលក្រមពិតនឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាដោយប្រជាជនអាមេរិក។ យើងនឹងបន្តប្រយុទ្ធ! យើងនឹងតស៊ូដល់ទីបញ្ចប់ ហើយយើងនឹងឈ្នះ”។
សូមបញ្ជាក់ថា ការចោទប្រកាន់ទាំង៣៤ករណីនេះ គឺសំដៅទៅលើវិក្កយបត្រចំនួន១១សន្លឹក, បង្កាន់ដៃ១២សន្លឹកនិងមូលប្បទានប័ត្រ១១សន្លឹក ដែលលោក ត្រាំ ផ្តល់ជូនអតីតមេធាវីរបស់គាត់ឈ្មោះ Michael Cohen ឲ្យប្រគល់ប្រាក់ ១៣០ ០០០ដុល្លារដើម្បីបំបិទមាត់តារាសិច Daniels ជុំវិញរឿងអាស្រូវផ្លូវភេទ ហើយដោយសាររឿងទាំងនេះហើយ ទើបលោកមេធាវី Bragg អះអាងថា វាស្មើនឹង “ការក្លែងបន្លំកំណត់ត្រាអាជីវកម្ម”។
យ៉ាងណាក្តី លោក ត្រាំ បានបដិសេធម្តងហើយម្តងទៀត រាល់ទំនាក់ទំនងជាមួយតារាសិច Stormy Daniels ហើយអះអាងថា ការចោទប្រកាន់ទាំងឡាយគឺជាការធ្វើទុក្ខបុកម្នេញ ខាងនយោបាយសុទ្ធសាធ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន