ព័ត៌មានអន្ដរជាតិ
(វីដេអូ) ស្រ្តីម្នាក់ស្រាតខោក្នុងមកពាក់ធ្វើជាម៉ាស់កណ្តាលផ្សារទំនើប ពេលសន្តិសុខព្រមានបណ្តេញចេញ
វាគឺជារឿងដ៏ហួសចិត្ត នៅពេលស្ត្រីដើរទិញអីវ៉ាន់ម្នាក់បានស្រាតខោក្នុងរបស់នាង ដើម្បីធ្វើជាម៉ាស់បន្ទាប់ពីត្រូវបានបុគ្គលិកហាងព្រមាននាង ព្រោះមិនពាក់ម៉ាស់។

ស្ត្រីដែលមិនបញ្ចេញឈ្មោះរូបនេះ ត្រូវបានគេថតជាប់នៅឯកណ្តាលផ្សារទំនើប Pick n Pay ក្នុងប្រទេសអាហ្រ្វិកខាងត្បូង បន្ទាប់ពីសន្តិសុខម្នាក់បានស្នើសុំឲ្យនាងពាក់ម៉ាស់។

នាងអះអាងថា នាងមិនមានម៉ាស់ទេ ប៉ុន្តែបន្ទាប់ពីសន្តិសុខគំរាមដេញនាងចេញពីផ្សារទំនើប នាងក៏បានស្រាតខោក្នុងដើម្បីយកមកពាក់ធ្វើជាម៉ាស់។
វីដេអូនេះត្រូវបានគេចែកចាយពេញបណ្តាញសង្គម Facebook ដោយអ្នកប្រើប្រាស់ម្នាក់បានសរសេរថា “នៅផ្ទះហើយទិញទំនិញតាមអនឡាញទៅ បើអ្នកមិនចូលចិត្តពាក់ម៉ាស់”។

អ្នកលេងអ៊ីនធឺណិតម្នាក់ទៀតបានបញ្ចេញមតិថា “រឿងនេះធ្វើឲ្យខ្ញុំឈឺ។ នាងដឹងអំពីច្បាប់ទូទាំងពិភពលោកហើយ។ យើងមានវីរុសធ្ងន់ធ្ងរហើយ នាងគិតថា ខោក្នុងនឹងជួយសង្រ្គោះនាង។ តើគ្រួសាររបស់អ្នកត្រូវគិតយ៉ាងដូចម្តេច?”។

កាលពីខែធ្នូឆ្នាំ២០២០ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានសង្កត់ធ្ងន់ថា ការមិនពាក់ម៉ាស់ជាសាធារណៈគឺជាបទល្មើសព្រហ្មទណ្ឌ។
លោកនិយាយថា “អ្នកដែលមិនពាក់ម៉ាស់ អាចត្រូវបានចាប់ខ្លួននិងកាត់ទោស”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងទទូចឲ្យប្រទេសអ្នកមាន កុំទិញវ៉ាក់សាំងកូវីដស្តុកទុកច្រើនពេក
ចុចអាន៖ ផ្សារទំនើបអ៊ីអន(AEON)ដំណើរការធម្មតា ខណៈវិធានការសុខាភិបាលត្រូវអនុវត្តយ៉ាងប្រុងប្រយ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


