ព័ត៌មានជាតិ
ក្រុមហ៊ុន អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ
តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនAEON Mall (Cambodia) Co., Ltd. បានចេញមកបំភ្លឺថា ក្រុមហ៊ុន មិនទាន់មានគម្រោងសាងសង់ផ្សារទំនើបអ៉ីអនសាខាទី៤ឡើយ។

ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានចេញមកបំភ្លឺបែបនេះ បន្ទាប់ពីមានសារព័ត៌មាននានាចុះផ្សាយព្រោងព្រាត ថានឹងមានការសាងសង់ផ្សារទំនើបអ៉ីអនសាខាទី៤ នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល។
តាមសេចក្ដីជូនដំណឹងដដែល ក្នុងករណីក្រុមហ៊ុន សាងសង់គម្រោងបន្ទាប់ ក្រុមហ៊ុន នឹងផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងផ្លូវការរបស់ខ្លូន។

គួរឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បាននឹងកំពុងបើកដំណើរការផ្សារទំនើបចំនួន៣សាខាផ្សេងគ្នា គឺសាខាទី១ ស្ថិតនៅលើវិថីសម្តេចសុធារស ក្នុងភូមិសាស្រ្តខណ្ឌចំការមន ដែលថ្មីៗនេះ ផ្សារបានសម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។ ចំណែកសាខាពី២ គឺមានទីតាំងនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ចាយទុនវិនិយោគប្រមាណ១២០លានដុល្លារ បើកដំណើរការក្នុងឆ្នាំ២០១៨។
ចំណែកសាខាទី៣ គឺមានទីតាំងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។ ចាយទុនវិនិយោគប្រមាណ២៩០លានដុល្លារ ផ្សារទំនើបអ៉ីអន៣ បានបើកឱ្យដំណើរការ កាលពីអំឡុងខែមេសា ឆ្នាំ២០២៣។ សាខាទី៣នេះ គឺមានទំហំកើតចេញពីការយកទំហំសាខាទី១ បូកជាមួយទំហំសាខាទី២។

តាម នាយកគ្រប់គ្រងផ្សារទំនើប AEON Mall លោក TSUBOYA MASAYUKI ក្រុមហ៊ុន បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ដើម្បីសាងសង់ផ្សារទំនើប AEON Mall ទាំង៣សាខា។
ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Mall Co., Ltd. ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


