ព័ត៌មានជាតិ
ផ្សារទំនើបធំ ៣ កំពុងប្រជែងគ្នានៅតំបន់ផ្លូវ ៦០ ម៉ែត្រ
ខណៈតំបន់ផ្លូវ ៦០ ម៉ែត្រ កំំពុងទាក់ទាញគម្រោងវិនិយោគលើវិស័យអចលទ្រព្យដោយមានការសាងសង់សំណង់អគារខុនដូខ្ពស់ៗ។ នៅប៉ុន្មានឆ្នាំខាងមុខនេះ គេក៏មើលឃើញតំបន់នេះនឹងក្លាយជាមជ្ឍមណ្ឌលហាងលក់ទំនិញដ៏ធំបំផុតនៅតំបន់ខាងត្បូងរាជធានីភ្នំពេញ ក្រោយគម្រោងផ្សារទំនើបធំៗដាក់ឲ្យដំណើរការឆាប់ៗនេះ។
ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការមុនគេ ក្នុងចំណោមគម្រោងផ្សារទំនើបខ្នាតយក្សធំៗចំនួន ៣ ដែលប្រកាសបើកនៅតំបន់អភិវឌ្ឍផ្លូវ ៦០ ម៉ែត្រ។
វត្តមានរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងទាក់ទាញបន្ថែមទៀតសម្រាប់ពលរដ្ឋរស់នៅតំបន់ជុំវិញ ខណៈដែលតំបន់នេះមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ជាមួយការសាងសង់សំណង់អគារលំនៅដ្ឋាន ខុនដូ និងផ្សារទំនើបជាដើម។


អ៊ីអន ៣ ឬអ៊ីអនមានជ័យ
ផ្សារទំនើបអ៊ីអន ៣ ក៏ជាគម្រោងវិនិយោគដ៏ធំមួយទៀត។ នេះជាគម្រោងផ្សារអ៊ីអនទី ៣ ដែលអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន ក្រោយជោគជ័យលើផ្សារទំនើបអ៊ីអន I នៅតាមបណ្តោយវិថីសុធារស ដែលបានបើកដំណើរការកាលពីឆ្នាំ ២០១៤ និង អ៊ីអន II ដែលបានបើកសម្ពោធកាលពីខែ មិថុនា ឆ្នាំ ២០១៨។
ផ្សារទំនើបអ៊ីអនសាខាទី ៣ ដែលតាមគម្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ នឹងក្លាយជាសាខាផ្សារទំនើប AEON Mall ធំជាងគេនៅក្នុងតំបន់អាស៊ាន។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន។

PH Diamond Place
ដោយឡែក នៅតាមណ្ដោយផ្លូវសម្ដេចតេជោ ( ផ្លូវ៦០ម៉ែត្រ) ក្រុមហ៊ុនប៉េង ហួត ក៏បានប្រកាសសាងសង់ផ្សារទំនើប PH Diamond Place ដែលមានទីតាំងនៅក្បែរគម្រោងផ្សារទំនើបអ៊ីអន ៣។
ផ្សារទំនើប PH Diamond Place ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទំនើបចំរុះ The Star Diamond របស់ក្រុមហ៊ុនប៉េង ហួត ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០ហិកតា។ ផ្សារទំនើប PH Diamond Place ចាយទុនជាង ៦០ លានដុល្លារ បានបើកការដ្ឋានសាងសង់តាំងពីដើមឆ្នាំ ២០១៨ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២១ ប៉ុន្តែត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


