ព័ត៌មានជាតិ
កម្ពុជា នឹងមានផ្សារទំនើបយ៉ាងប្រណិត នៅតាមដងទន្លេមេគង្គ
តាមរយៈគម្រោង សាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប នឹងធ្វើការអភិវឌ្ឍវិស័យសំខាន់ៗចំនួន ៦ នៅលើផ្ទៃដីជាង ២១០ ហិកតា ក្នុងនោះរួមមានការសាងសង់ផ្សារទំនើបនៅតាមដងទន្លេផងដែរ។
ទីក្រុងមេគង្គឃី ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលជាគម្រោងមួយត្រូវបានសិក្សា យកចិត្តទុកដាក់យ៉ាងល្អិតល្អន់ នៅលើផ្ទៃដីទំហំប្រមាណ ២១០ ហិកតា ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ ទល់មុខទន្លេចតុមុខ។ គម្រោងនេះ ត្រូវបានបើកការដ្ឋាននៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ថ្លែងសន្ទរកថានាឱកាសនោះ លោក ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប មានប្រសាសន៍ថា ទីក្រុងនេះមានទីតាំងផ្តល់នូវអំណោយផល យ៉ាងល្អសម្រាប់ការអភិវឌ្ឍជាទីក្រុងនាពេលអនាគត។ លោកបញ្ជាក់ថា ចំពោះផ្ទៃដី ១៤០ ហិកតា នៃទំហំសរុប ២១០ហិកតា ក្រុមហ៊ុនគ្រោងអភិវឌ្ឍ ដោយបែកចែកជា ៦វិស័យសំខាន់ៗ។
ក្នុងនោះ ១. វិស័យពាណិជ្ជកម្ម រួមមានបណ្តុំអគារការិយាល័យ ផ្សារទំនើបតាមដងទន្លេ ដែលជាការអភិវឌ្ឍយ៉ាងសំខាន់ ក្នុងគោលដៅជំរុញសេដ្ឋកិច្ច ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់បម្រើតម្រូវការជាច្រើនដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។
២. វិស័យលំនៅដ្ឋាន មានបុរី ខុនដូ វិឡាឯកជន ដែលមានរចនាបែបសម័យ គុណភាព និងទស្សនីយភាពប្លែកដែលគិតគូរដល់បរិស្ថាន។ ៣. វិស័យបដិសណ្ឋារកិច្ច មានដូចជាសណ្ឋារគារលំដាប់អន្តរជាតិ រីសត ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលសន្និបាត។

៤. វិស័យអប់រំ រួមមានបង្កើតសាលារៀន បណ្ណាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា និងជំនាញ ទាំងនេះមានសារៈសំខាន់ ការអភិវឌ្ឍចំណេះដឹង ជំនាញ ការផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយនិងសហគមន៍ ។
៥ .វិស័យសុខាភិបាល ក្រុមហ៊ុនមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបង្កើតមន្ទីរពេទ្យ គ្លីនិក មជ្ឈមណ្ឌលសុខភាព ដែលនឹងបំពាក់គ្រឿងបរិក្ខាទំនើបៗ ។
ចំណែកទី ៦ គឺ វិស័យទេសចរណ៍ និងវប្បធម៌ ដែលផ្នែកនេះនឹងត្រូវបង្កើតឡើងដើម្បីជួយជំរុញ ការផ្សព្វផ្សាយវប្បធម៌ និងជាមជ្ឈមណ្ឌលទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទីតាំងនេះ នឹងរួមបញ្ចូលរោងមហោស្រព ដែលនឹងបង្ហាញសិប្បកម្មក្នុងស្រុក ការសម្តែង ប្រពៃណី និងប្រវត្តិសាស្រ្តខ្មែរ៕
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


