Connect with us

ព័ត៌មានអន្ដរជាតិ

ផ្សារ​ទំនើបមួយកន្លែងនៅ​ម៉ាឡេស៊ី​បាក់ធ្លាក់​ពិដាន​សង្កត់លើមនុស្ស (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ផ្សារ​ទំនើប​ម៉ាឡេស៊ី Megah Rise Mall ក្នុងទីក្រុង Petaling Jaya ​បានបាក់ធ្លាក់​ពិដាន​សង្កត់លើមនុស្សបណ្ដាលឲ្យរងរបួស ៣ នាក់ ដោយសារតែខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ៣ រសៀល មានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យពិដានផ្សារធ្លាក់លើមនុស្ស ៣ នាក់បង្ករបួសស្រាល ។ ចំណែកឯកន្លែងដែលរងផលប៉ះពាល់ផ្សេងទៀត រួមទាំងច្រកចូលធំៗត្រូវបិទរហូតដល់មានការជូនដំណឹងបន្ថែម ខណៈហាងទំនិញដែលនៅសល់បើកដំណើរការធម្មតា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Low Eng Hooi ដែលជាម្ចាស់ផ្សារទំនើបបាននិយាយថា “ក្រុមអ្នកពាក់ព័ន្ធបានចូលរួមវាយតម្លៃរចនាសម្ព័ន្ធសំខាន់ៗ និងធ្វើការជួសជុលកន្លែងខូចខាតផងដែរ ដោយសារតែសុវត្ថិភាពសាធារណៈ គឺជាអាទិភាពរបស់យើង ហើយយើងប្តេជ្ញាអនុវត្តវិធានការសុវត្ថិភាពយ៉ាងម៉ត់ចត់ដើម្បីការពារសហគមន៍ និងទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងនាពេលអនាគត” ។

អ្នកគ្រប់គ្រងបានបន្ថែមទៀតថា “សុវត្ថិភាព និងសុខុមាលភាពរបស់អតិថិជន អ្នកជួល និងបុគ្គលិករបស់យើង តែងតែជាអាទិភាពចម្បងរបស់យើង ហើយត្រូវចាត់វិធានការដើម្បីធានាសុវត្ថិភាពរបស់អ្នកគ្រប់គ្នាដែលមានវត្តមានក្នុងពេលកើតហេតុ” ៕

ប្រែសម្រួល៖ វារី

ប្រភព៖ CNA

ចុចអាន៖ ក្មេងស្រី ម៉ាឡេស៊ី ម្នាក់អុកគូទរហូតបាក់ឆ្អឹងកង ក្រោយមិត្តភ័ក្តិលេងដកកៅអី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម