សេដ្ឋកិច្ច
ពិភពម៉ាកយីហោល្បីៗ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្កាម៉ល បានបើកដំណើរការសាកល្បងហើយ
ទីបំផុតផ្សារទំនើបដ៏ធំខ្នាតយក្សដែលជាម៉ាកយីហោស្រុកខ្មែរ ជីបម៉ុង មេហ្កាម៉ល ផ្លូវ ២៧១ ត្រូវបានដាក់សម្ពោធ ដំណើរការសាកល្បងផ្លូវការនាថ្ងៃទី ១២ កញ្ញា ឆ្នាំ ២០២២នេះ ក្រោមវត្តមានអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង។

ផ្សារទំនើបខ្នាតយក្សមួយនេះគឺបណ្តុំទៅដោយហាងទំនើបៗ ម៉ាក់យីហោល្បីៗជាច្រើនរហូតដល់១៧០ ហាងដែលសុទ្ធតែហាងសំបូរទៅដោយទំនិញមានគុណភាពខ្ពស់។
ទន្ទឹមនោះក៏មានការបើកសាកល្បងដំបូងម៉ាកយីហោ ល្បីៗចំនួន ៣០ ដូចជា ហាងលក់សម្លៀកបំពាក់ H&M Ten11 Routine ហាង 361° ឱសថស្ថាន ឱសថផ្លឹស ភោជនីយដ្ឋាន Bong Crab, Pka K’nhey Steaklub LYN ហាង Calvin Klein ហាងនំប៉័ង Masao ហាងតុបតែងសក់ Leekaja ហាងលក់សម្ភារប្រើប្រាស់ចម្រុះ Miniso ហាងកាហ្វេ Starbucks ហាងកាហ្វេ Brown Coffee and Bakery ហាង Potato Corner ភោជនីយដ្ឋាន Misigga BBQ ផ្សារទំនើប ជីប ម៉ុង Supermarket ជាដើម បានបើកស្វាគមន៍ទទួលអតិថិជននាថ្ងៃដំបូងដូចគ្នា ដែលមានការបញ្ជុះតម្លៃផ្សេងៗជាច្រើន។ បន្ថែមពីនេះ នៅមានហាងម៉ាកយីហោល្បីៗជាច្រើនទៀត នឹងត្រៀមដំណើរការបើកនាពេលឆាប់ៗខាងមុខនេះ។

លោកស្រី លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុនជីប ម៉ុង រីថែល មានប្រសាសន៍ថា ផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល គឺប្រមូលផ្តុំទៅដោយពិភពម៉ាកយីហោល្បីៗ នៅក្នុងស្រុក និងអន្តរជាតិ ដែលមានទៅដល់ ១៧០ ម៉ាកឯណោះ។ ជាពិសេស ម៉ាកយីហោល្បីជាង ៣០ភាគរយ ដែលស្រុកខ្មែរ មិនធ្លាប់មានពីមុន ដូចជា ប្រេន Zara ជាដើម បច្ចុប្បន្ន គឺមាននៅផ្សារទំនើប ជីប ម៉ុង មេហ្កាម៉លហើយ។
លោកស្រីសង្ឃឹមថា ការនាំចូលប្រេនល្បីៗលំដាប់អន្តរជាតិនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពងាយស្រួល ដោយមិនចាំបាច់ធ្វើដំណើរទៅទិញទំនិញក្រៅប្រទេសនោះឡើយហើយ ជីប ម៉ុង មេហ្កាម៉ល នឹងក្លាយទៅជាគោលដៅទិញទំនិញដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេស។

សូមបញ្ជាក់ថា ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្កាម៉ល មានទំហំវិនិយោគច្រើនជាង ១៥០លានដុល្លារ ដែលផ្តើមសាងសង់ចាប់តាំងពីឆ្នាំ ២០១៨ មក លើផ្ទៃក្រឡាជាង ១៦ម៉ឺនម៉ែត្រការ៉េ កម្ពស់៤ជាន់ និងមានកន្លែងចតយានជំនិះធំទូលាយ ផ្តល់ភាពងាយស្រួលដល់អតិថិជន។
ផ្សារទំនើបដ៏ធំនេះ មានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ៕
អត្ថបទ៖ នាង រតនៈ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


