Connect with us

ព័ត៌មានអន្ដរជាតិ

ដំរីផ្អើល ជាន់មនុស្សក្នុងពិធីបុណ្យសាសនានៅ ស្រីលង្កា

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី ០៨ ខែ កក្កដាបានឲ្យដឹងថា ពិធីបុណ្យសាសនាហិណ្ឌូនៅប្រទេសស្រីលង្កាបានបញ្ចប់ដោយភាពចលាចល បន្ទាប់ពីដំរីមួយក្បាលផ្អើលរត់ជាន់មនុស្ស បណ្ដាលឲ្យ​១៣នាក់រងរបួស។

(រូបភាព៖ The Straits Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមវីដេអូដែលគេចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីទម័កកំពុងព្យាយាមទាញដំរីមួយក្បាលដើម្បីបញ្ឈប់សកម្មភាពដ៏ឃោឃៅរបស់វា ស្របពេលអ្នកគោរពបូជានៅតាមដងផ្លូវប្រញាប់រត់គេចខ្លួន ខណៈមនុស្សចំនួន១៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ដំរី​ត្រូវ​បាន​គេ​ចាត់​ទុក​ថាសត្វ​ពិសិដ្ឋ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា ប៉ុន្តែ​ច្បាប់​ស្តី​ពី​អំពើ​ឃោរឃៅ​របស់សត្វ​ដំរីកម្រ​ត្រូវ​បាន​អនុវត្តណាស់។ កំណត់ត្រាផ្លូវការបង្ហាញថា មានដំរីក្នុងស្រុកប្រហែល ២០០ក្បាលនៅក្នុងប្រទេសនេះ រួមជាមួយនឹងដំរីព្រៃប្រហែល ៧ ៥០០ក្បាល។ 

(រូបភាព៖ X)

នៅខែសីហា ឆ្នាំ ២០២៣ អ្នកធ្វើធម្មយាត្រារាប់សិបនាក់បានលោតចូលទៅក្នុងបឹងមួយនៅកណ្តាលទីក្រុង Kandy ដើម្បីគេចចេញពីដំរីស្ទាវចំនួន ៥ ក្បាល ដែលបណ្ដាលឲ្យមនុស្ស​ជា​ច្រើន​នាក់​​រង​របួស និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ចំណែកនៅឆ្នាំ ២០១៩ មនុស្សយ៉ាងតិច ១៧នាក់បានរងរបួសនៅពេលដំរីផ្អើលក្នុងពិធីបុណ្យមួយនៅទីក្រុងកូឡុំបូ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម