ព័ត៌មានអន្ដរជាតិ
រកឃើញគ្រឿងផលិតគ្រាប់បែក ក្នុងរថយន្តនិងផ្ទះខ្មាន់កាំភ្លើង ដែលបាញ់លោក ត្រាំ
តាមការបញ្ជាក់ពីមន្ត្រីច្បាប់ប្រាប់ទៅ AP នៅថ្ងៃចន្ទទី១៥ខែកក្កដាឆ្នាំ២០២៤, គ្រឿងផលិតគ្រាប់បែក ត្រូវបានរកឃើញក្នុងរថយន្តនិងផ្ទះរបស់ខ្មាន់កាំភ្លើង Thomas Matthew Crooks។

គ្រឿងទាំងនេះ ត្រូវបានរកឃើញក្នុងប្រតិបត្តិការឆែកឆេរផ្ទះរបស់ខ្មាន់កាំភ្លើងបាញ់លោក ដូណាល់ ត្រាំ នៅឯភូមិ Bethel Park នៃរដ្ឋ Pennsylvania។ ទោះបីជាយ៉ាងណាក៏ដោយ FBI មិនទាន់បញ្ចេញព័ត៌មានលម្អិតថាតើពួកគេរកឃើញគ្រឿងអ្វីខ្លះទេ គ្រាន់តែថា ពេលនេះ FBI កំពុងវិភាគលើអ្វីដែលពួកគេរកឃើញ។
បច្ចុប្បន្ន ក៏មានការចោទជាសំណួរដែរថាតើ ខ្មាន់កាំភ្លើងអាចចូលទៅជិតលោក ត្រាំ បានដោយរបៀបណា ព្រោះដំបូលដែលខ្មាន់កាំភ្លើងប្រើជាទីតាំងបាញ់ប្រហារ គឺស្ថិតនៅចម្ងាយមិនដល់១៥០ម៉ែត្រផង ពីកន្លែងដែលអតីតប្រធានាធិបតីកំពុងថ្លែងទៅកាន់អ្នកគាំទ្រ។

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកស៊ើបអង្កេតរកឃើញថា អាវុធដែល Crooks ប្រើគឺត្រូវបានទិញដោយឪពុករបស់គាត់ កាលពី៦ខែមុន ហើយក្រុមមន្ត្រីនៅតែកំពុងស៊ើប ដើម្បីរកឲ្យឃើញថាតើ Crooks ទទួលបានកាំភ្លើងដោយរបៀបណា និងពេលណាឲ្យប្រាកដ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុដែលជំរុញចិត្តខ្មាន់កាំភ្លើង ឲ្យបាញ់ប្រហារប៉ងយកជីវិតលោក ត្រាំ នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

សូមបញ្ជាក់ជាថ្មី លោក ត្រាំ ត្រូវខ្មាន់កាំភ្លើង លបបាញ់ប្រហារចំនួន៩គ្រាប់ ខណៈពេលលោក ចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។ មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណា លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចូ បៃដិន អំពាវនាវឲ្យប្រជាជនអាមេរិក កុំដុតកម្តៅនយោបាយ ក្រោយការវាយប្រហារលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


