ព័ត៌មានអន្ដរជាតិ
ចូ បៃដិន អំពាវនាវឲ្យប្រជាជនអាមេរិក កុំដុតកម្តៅនយោបាយ ក្រោយការវាយប្រហារលោក ត្រាំ
តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃចន្ទទី១៥ខែកក្កដា លោកប្រធានាធិបតី ចូ បៃដិន បានអំពាវនាវឲ្យប្រជាជនអាមេរិក កុំដុតកម្តៅនយោបាយ បន្ទាប់ពីលោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងប៉ុនប៉ងធ្វើឃាត។

ក្នុងសុន្ទរកថាជិត៧នាទីចេញពីវិមានអូវ៉ាល់ លោក បៃដិន និយាយថា “ការបាញ់ប្រហារបានអំពាវនាវឲ្យយើងរួបរួមគ្នា។ អរគុណដែល ត្រាំ មិនរបួសធ្ងន់។ យើងមិនអាចអនុញ្ញាតឲ្យអំពើហិង្សាបែបនេះ ក្លាយជារឿងធម្មតាបានទេ។ វោហារសាស្ត្រនយោបាយនៅក្នុងប្រទេសនេះបានឡើងកម្ដៅខ្លាំងហើយដល់ពេលយើងត្រូវធ្វើឲ្យវាស្ងប់ហើយ យើងទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការធ្វើរឿងនេះ”។
សូមបញ្ជាក់ថា អំពើហិង្សាដោយកាំភ្លើង តែងកើតឡើងនៅសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ អំពើហិង្សាផ្នែកនយោបាយគឺកម្រមានណាស់។

ប្រធានាធិបតីអាមេរិក៤រូបត្រូវបានគេធ្វើឃាត និងច្រើនរូបទៀត បានរួចផុតពីការប៉ុនប៉ងធ្វើឃាត ចំណែកបេក្ខជនប្រធានាធិបតីជាច្រើនរូបត្រូវបានបាញ់ ខណៈមានអ្នកខ្លះបាត់បង់ជីវិត។
លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks លបបាញ់ប្រហារចំនួន៩គ្រាប់ ខណៈពេលលោក ចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។

មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ។
FBI បញ្ជាក់ថា Crooks ពិតជាប៉ុនប៉ងធ្វើឃាតលោក ត្រាំ មែន ប៉ុន្តែមូលហេតុដែលជំរុញចិត្តឲ្យគេធ្វើបែបនេះ មិនទាន់ដឹងច្បាស់ទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


