ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសមាជិកកំពូលអាមេរិក រកឃើញ មានទោសពីបទពុករលួយ ប្រឈមជាប់ពន្ធនាគារ ២២២ឆ្នាំ
តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃពុធទី១៧ខែកក្កដា, គណៈវិនិច្ឆយបានរកឃើញថា សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកលោក Robert Menendez អាយុ៧០ឆ្នាំ គឺមានពិរុទ្ធលើគ្រប់បទចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ បន្ទាប់ពីដុំមាស និងសាច់ប្រាក់រាប់សែនដុល្លារ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់គាត់។

អ្នកប្រជាធិបតេយ្យរដ្ឋ New Jersey រូបនេះ ត្រូវបានចោទប្រកាន់ពីបទជំរិតទារប្រាក់ រារាំងយុត្តិធម៌ ដើរតួជាភ្នាក់ងារបរទេស និងទទួលសំណូកដើម្បីជួយសម្រួលដល់ការរកស៊ីរបស់ពាណិជ្ជករ ដែលមានទំនាក់ទំនងជាមួយប្រទេសអេហ្ស៊ីប និងកាតា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Menendez ក៏បានប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះដែរ។
អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញា Southern District នៃទីក្រុងញូវយ៉ក បាននិយាយថា បើបូករួមការចោទប្រកាន់ទាំងអស់ចូលគ្នា គាត់អាចជាប់ពន្ធនាគាររយៈពេល២២២ឆ្នាំ។

ក្នុងការឆែកឆេរផ្ទះរបស់លោក Menendez ក្នុងរដ្ឋ New Jersey, ភ្នាក់ងារ FBI បានរកឃើញប្រាក់សុទ្ធជិត ៥០០ ០០០ដុល្លារលាក់នៅជុំវិញផ្ទះ ក៏ដូចជាដុំមាសដែលមានតម្លៃប្រហែល ១៥០ ០០០ដុល្លារនិងរថយន្ត Mercedes-Benz ដ៏ប្រណីតមួយគ្រឿងផងដែរ។
មិនមែនតែគាត់ទេ សូម្បីភរិយាឈ្មោះ Nadine Menendez ដែលបច្ចុប្បន្នជាមេធាវីការពារក្តីនេះ ក៏រងការចោទប្រកាន់ដែរ គ្រាន់តែត្រូវបានកាត់ទោសដោយឡែកពីគ្នាប៉ុណ្ណោះ ព្រោះថា បច្ចុប្បន្នលោកស្រីកំពុងទទួលការព្យាបាលជំងឺមហារីកសុដន់។

លោក Menendez ត្រូវបានកាត់ទោសរួមជាមួយពាណិជ្ជករពីររូប ដែលគាត់បានជួយ មានដូចជា Wael Hana ជនជាតិអេហ្ស៊ីបដើមកំណើតអាមេរិកនិង Fred Daibes ដែលជាវិនិយោគិន។
អ្នកជំនួញទីបីដែលជាឈ្មួញកណ្តាលផ្នែកធានារ៉ាប់រងឈ្មោះ Jose Uribe បានសារភាពទោសកំហុស ចំពោះការចោទប្រកាន់ពីបទស៊ីសំណូកក្នុងខែមីនា ហើយក៏បានជួយដល់ក្រុមអ្នកស៊ើបអង្កេតរួចទៅហើយដែរ។
ក្រោយរកឃើញថាមានទោសដែលអ្នកទាំងអស់ចូលដៃជើងគ្នា, រដ្ឋអាជ្ញាបញ្ជាក់ថា Hana ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៨៥ឆ្នាំនិង Daibes ប្រឈមជាប់ពន្ធនាគារ១០០ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


