ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ត្រៀមធ្វើការជាមួយលោក ត្រាំ រួចហើយ តែថា នឹងពិបាកខ្លាំង
ក្នុងបទសម្ភាសផ្តាច់មុខជាមួយ BBC នៅទីក្រុងឡុងដ៍ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែកក្កដាឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ទោះនរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក៏ដោយ ក៏អ៊ុយក្រែនធ្វើការជាមួយដែរ គ្រាន់តែថា បើលោក ដូណាល់ ត្រាំ ជាប់ឆ្នោត អ៊ុយក្រែន នឹងពិបាកធ្វើការជាមួយខ្លាំង។

លោក ត្រាំ ត្រូវបានគេដឹងថា មិនមែនជាអ្នកគាំទ្ររដ្ឋាភិបាលទីក្រុងកៀវទេ ហើយកាលពីប៉ុន្មានថ្ងៃមុន លោកថែមទាំងតែងតាំងដៃគូឈរឈ្មោះតំណែងអនុប្រធានាធិបតី JD Vance ទៀតផង ខណៈព្រឹទ្ធសមាជិករដ្ឋអូហៃយ៉ូ រូបនេះ ធ្លាប់បោះពាក្យសម្តីថា ទោះអ៊ុយក្រែន ទៅជាយ៉ាងណាក៏គាត់មិនខ្វល់ដែរ។
ម្យ៉ាងវិញទៀត លោក ត្រាំ កំពុងធ្វើឲ្យទីក្រុងកៀវដេកមិនលក់បក់មិនល្ហើយព្រោះថា បើបេក្ខជនតែងតាំងខាងគណបក្សសាធារណរដ្ឋរូបនេះ ឈ្នះឆ្នោតខែវិច្ឆិកាមែន សេតវិមានទំនងជាកាត់ផ្តាច់ជំនួយដល់អ៊ុយក្រែន ជាក់ជាមិនខានឡើយ។
យ៉ាងណាក្តី លោក Zelensky បានប្រាប់ទៅ BBC ថា “ប្រហែលជាគាត់ មិនយល់ពីអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន ដូច្នេះយើងត្រូវតែធ្វើការជាមួយសហរដ្ឋអាមេរិក”។

សូមបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែន កំពុងស្ថិតនៅក្នុងចក្រភពអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំ សហគមន៍នយោបាយអឺរ៉ុប (EPC) ដោយនៅទីនោះ គាត់ក៏បានថ្លែងសុន្ទរកថាផងដែរ កាលពីរសៀលថ្ងៃព្រហស្បតិ៍។
EPC គឺជាវេទិកាក្រៅផ្លូវការមួយសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមានប្រទេសជាសមាជិក EU ចំនួន២៧ និងប្រទេសមិនមែនជាសមាជិក EU ចំនួន២០៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃដិន ខ្មាសគេលើឆាក ដោយច្រឡំហៅលោក ហ្សេលេនស្គី ថា “ពូទីន”
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


