ព័ត៌មានអន្ដរជាតិ
ស្ត្រី ចិន វ័យ២៥ឆ្នាំ កើតមហារីកសួត ខណៈគ្រូពេទ្យសង្ស័យមកពីរបស់ប្រើប្រចាំថ្ងៃ
យោងតាមគេហទំព័រ SOHA បានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ Xiao Yang មានអាយុ ២៥ ឆ្នាំមកពីខេត្ត Zhejiang ប្រទេសចិន ជាទូទៅនាងតែងតែយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ហើយក៏មានទម្លាប់រត់ពេលព្រឹក តមមិនជក់បារី និងមិនពិសាគ្រឿងស្រវឹង។ ប៉ុន្តែផ្ទុយទៅវិញ នាងបានកើតជំងឺមហារីកសួត ខណៈគ្រូពេទ្យសង្ស័យថា វាអាចទាក់ទងនឹងវត្ថុដែលស្ត្រីជាច្រើនប្រើប្រាស់ប្រចាំថ្ងៃ។
បន្ទាប់ពីការពិនិត្យសុខភាពផ្តល់ដោយក្រុមហ៊ុន នាងត្រូវបានគេជូនដំណឹងភ្លាមៗទាក់ទិននឹងជំងឺផ្ទាល់ខ្លួន។ ការស្គេន CT ដើមទ្រូងបង្ហាញពីចំណុចភ្លឺចាំងមានទំហំ ១០x៦មីលីម៉ែត្រនៅក្នុងសួតខាងឆ្វេងរបស់នាង។ ក្នុងពេលនេះ វេជ្ជបណ្ឌិតបានណែនាំឲ្យនាងលេបថ្នាំរយៈពេល៩ថ្ងៃ ហើយតាមដានដោយការស្កែន CT ដើមទ្រូងម្តងទៀតក្នុងរយៈពេល ៣ខែ ប្រសិនបើនៅតែមានស្រមោល ការវះកាត់អាចត្រូវបានពិចារណា។

យ៉ាងណា ជាលទ្ធផលនៃការពិនិត្យបានបង្ហាញថា ក្រោយរយៈពេល៣ខែ ស្នាមខ្មៅមិនបានបាត់ទៅណាឡើយ ។ ដូច្នេះការវះកាត់ត្រូវតែធ្វើឡើង។ ក្រោយពេលវះកាត់ គេបានរកឃើញថាកន្លែងភ្លឺចាំងជាជំងឺមហារីកសួត។ ជាសំណាងល្អ វាកំពុងស្ថិតក្នុងដំណាក់កាលដំបូង ហើយអាចព្យាបាលបានទាំងស្រុង បន្ទាប់ពីការយកចេញនៃជាលិកាដែលរងផលប៉ះពាល់។
ទោះបីជាបែបនេះក្ដី ទាំងនេះគ្រាន់តែជាករណីមួយក្នុងចំណោមករណីជាច្រើនរបស់ស្ត្រីដែលមិនចូលរួមក្នុងអាកប្បកិរិយាប្រថុយប្រថាន មិនជក់បារី ឬផឹកស្រា ហើយស្ទើរតែមិនចំអិនអាហារត្រូវផ្សែង ប៉ុន្តែនៅតែឈឺដោយជំងឺមហារីកសួត។ពីមុនមក មហារីកសួតច្រើនកើតលើបុរស និងអ្នកជក់បារី។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនស្ត្រីដែលកើតជំងឺនេះបានកើនឡើងជាលំដាប់។ ការសិក្សារយៈពេល ៤៣ ឆ្នាំដែលត្រូវបានចេញផ្សាយនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ បានរកឃើញថា ចំនួនស្ត្រីដែលវិវត្តទៅជាជំងឺមហារីកសួតបានកើនឡើង ៨៤% ឯណោះ។
លោក Chen Jinxing វេជ្ជបណ្ឌិតវះកាត់នៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិតៃវ៉ាន់ បានចង្អុលបង្ហាញថាការកើនឡើងយ៉ាងខ្លាំងនៃការធ្វើរោគវិនិច្ឆ័យមហារីកសួតក្នុងចំណោមស្ត្រីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺទាក់ទងទៅនឹងទម្លាប់តុបតែងមុខញឹកញាប់របស់ពួកគេ។ ក្នុងនោះលោកបានពន្យល់ថា ស្ត្រីមហារីកសួតជាធម្មតាមិនជក់បារី មិនផឹកស្រា ក៏មិនចំអិនអាហារដែរ។ ក្រៅពីប្រវត្តិគ្រួសារ ឬកត្តាហ្សែន មូលហេតុចម្បងនៃជំងឺមហារីកគឺការទាក់ទងជាមួយគ្រឿងសំអាងដែលមានគុណភាពទាប ឬប្រភពមិនស្គាល់ ដែលស្ត្រីប្រើក្នុងជីវិតប្រចាំថ្ងៃ។
គាត់បានពន្យល់ថា ម្សៅគ្រឿងសំអាងច្រើនតែប្រើម្សៅ talcum និង asbestos ត្រូវបានរកឃើញរួមគ្នានៅក្នុងធម្មជាតិ។ ដូច្នេះ គ្រឿងសម្អាងដែលមានគុណភាពទាប ឬមិនស្គាល់ប្រភពដើមនៅលើទីផ្សារ ដែលមិនទាន់បានឆ្លងកាត់នីតិវិធីដកយកចេញនូវសារធាតុអាបេស្តូស។ ប្រសិនបើអាបស្តូមិនត្រូវបានយកចេញកំឡុងពេលផលិត ជារឿយៗវាត្រូវបានលក់រួមជាមួយគ្រឿងសំអាង។ ដ្បិតថាបែបនេះ ក៏មានគ្រឿងសំអាងម្សៅដែលមានប្រភពដើម និងគុណភាពច្បាស់លាស់ផងដែរ ដែលត្រូវបានយកចេញពីសារធាតុអាបស្តូស។ ដោយសារការដកអាបស្តូសមានតម្លៃថ្លៃ ដូច្នេះហើយទើបតម្លៃលក់កើនឡើងដូចគ្នា។
លោកវេជ្ជបណ្ឌិត Chen Jinxing ណែនាំថា ដើម្បីសុខភាពខ្លួនឯង ស្ត្រីគួរចៀសវាងការប្រើគ្រឿងសម្អាងដែលមិនស្គាល់ប្រភពដើម និងគុណភាពបន្ថែមទៀត ប្រសិនបើលែងត្រូវការគ្រឿងសម្អាងលើមុខបន្តទៀត សូមប្រញាប់លុបវាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


