ព័ត៌មានអន្ដរជាតិ
ចម្ការស្រកានាគនៅវៀតណាមរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់
ទឹកជំនន់បានបំផ្លាញផលិតកម្មផ្លែស្រកានាគរបស់វៀតណាម ខណៈខេត្តធំ Binh Thuan ដែលស្ថិតនៅភាគខាងត្បូងជាប់មាត់សមុទ្រ រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅគ្រោះទឹកជំនន់ក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី៣០ខែសីហា។

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Binh Thuan របស់ប្រទេសវៀតណាម បានជន់លិចចម្ការស្រកានាគរាប់រយហិកតា និងបង្ខំអ្នកស្រុកចេញពីផ្ទះរបស់ពួកគេជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈកសិករក្នុងស្រុក Ho Van Trung បានខូចខាតដំណាំផ្លែស្រកានាគ និងត្រសក់ទាំងអស់នៅឆ្នាំនេះ។
ខេត្ត Binh Thuan មានផ្ទៃដីដាំដំណាំស្រកានាគចំនួន ២៨០០០ហិកតា ដែលជាខេត្តមានផ្ទៃដីដំាដុះស្រកានាគធំជាងគេនៅវៀតណាម។ ផលិតផលស្រកានាគផ្តល់ទិន្នផលប្រមាណ៦០ម៉ឺនតោនក្នុងមួយឆ្នាំៗ បានរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ក្នុងនោះប្រហែល២០០គ្រួសារនិងដីដំណាំស្រកានាគ៤០០ហិកតាភាគច្រើនត្រូវបានជន់លិច។ អ្នកស្រុកជាង៧០គ្រួសារត្រូវបានបង្ខំជម្លៀសចេញពីលំនៅឋានជាបណ្តោះអាសន្ន។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP ការនាំចេញផ្លែស្រកានាគរបស់វៀតណាមមានតម្លៃរហូតដល់១,៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារផ្លែឈើលូតលាស់ក្នុងស្ថានភាពក្តៅ និងស្ងួត ហើយមិនអាចទប់ទល់នឹងការលិចលង់ក្នុងទឹកបានទេ។
ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានឱ្យដឹងថា ទឹកជំនន់បានបណ្តាលឱ្យមានការខូចខាតប្រហែល៨៥ លានដុល្លារក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៤ ពោលគឺកើនឡើងទ្វេដងកាលពីឆ្នាំមុន។ លើសពីនេះមនុស្ស៩១នាក់បានស្លាប់ ឬរាយការណ៍ថាបាត់ខ្លួនដោយសារតែទឹកជំនន់ក្នុងអំឡុងពេលនោះ។
គួរបញ្ជាក់ថា មិនត្រឹមតែប្រទេសវៀតណាមដែលរងផលប៉ះពាល់ពីទឹកជំនន់នោះទេ ប្រទេសជិតខាងដូចជាប្រទេសថៃនៅពេលនេះក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ ខណៈនៅប្រទេសឥណ្ឌាមនុស្សរហូតដល់ទៅ៣៦បានបាត់បង់ជីវិត និងជម្លៀសមនុស្សទៅកាន់តំបន់សុវត្ថិភាពដើម្បីគេចចេញពីទឹកជំនន់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


